សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ យកចិត្តទុកដាក់លើការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់​ថវិកា​រអភិវឌ្ឍន៍មូលដ្ឋានឱ្យមានប្រសិទ្ធភាព - BNP

Breaking

Friday, December 27, 2019

សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ យកចិត្តទុកដាក់លើការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់​ថវិកា​រអភិវឌ្ឍន៍មូលដ្ឋានឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ បានពាវនាវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ បន្តផ្តោតការ​យក​ចិត្តទុកដាក់ក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ថវិកា​អភិវឌ្ឍន៍​មូលដ្ឋាន ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណ​នេយ្យភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការចាំបាច់នានា​របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សម្តេចក្រឡាហោម បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទ​មហា​សន្និបាត លើកទី៣ អាណត្តិទី៣ នៃសម្ព័ន្ធភាពជាតិសមាគម​ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នាព្រឹកទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។

សម្តេចក្រឡាហោម ក៏បានបញ្ជាក់បន្ថែមថា ចាប់ពីឆ្នាំ២០២០តទៅ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុប​ជាមធ្យម​ចំនួនប្រមាណ ១២២.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍​មូល​ដ្ឋានមានចំនួនប្រមាណជាង ៧០.០០០ដុល្លារ ពោលគឺ​កើនឡើងទ្វេដងធៀបនឹងឆ្នាំ២០១៩ ហើយថវិកានេះ​នឹងកើន​ឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកាជាមធ្យម​ចំនួនប្រមាណ ១៩៣.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍​មូលដ្ឋានមានចំនួនជាមធ្យមប្រមាណជាង ១៣២.០០០ដុល្លារ។

ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម ក៏បានស្នើឱ្យសមាគមក្រុម​ប្រឹក្សាថ្នាក់ក្រោមជាតិ សហការជាមួយក្រសួង
ស្ថាប័ន​ពាក់​ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស
និងការ​អភិវឌ្ឍ​សមត្ថភាព​ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធានាដល់ការចាត់ចែង និងការប្រើប្រាស់
ថវិកាទាំងនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

No comments:

Post a Comment

Pages