ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ​នឹងជាប្រធានគណ:កម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០១៤/១៩ សសរ អ.ជ.ប.គ.ញ - BNP

Breaking

Tuesday, November 5, 2019

ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ​នឹងជាប្រធានគណ:កម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០១៤/១៩ សសរ អ.ជ.ប.គ.ញ

 ខេត្តកែប៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកឧត្តម កែន សត្ថា អភិបាលខេត្ត​កែប នឹងជាប្រធានគណ:កម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០១៤/១៩ សសរ អ.ជ.ប.គ.ញ ចុះថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្តីពីការកែសម្រួលសមាសភាព នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន លោក សោម ពិសិដ្ឋ អភិបាលរងខេត្តនឹងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប​ លោកឧត្តមសេនីយ៍​ ស្នងការនគបាលខេត្ត លោកវរសេនីយ៍​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោកស្រី​ អភិបាលក្រុង/ស្រុក ជាសមាជិក សមាជិកា​ នៃគណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត។

លោក សោម ពិសិដ្ឋ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអានសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពនៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប  និងរបាយការណ៍អំពីការបង្រាបគ្រឿងញៀនក្នុងភូមិសាស្រ្តរបស់ខេត្តកែប ក្នុងនោះរយៈពេល១០ខែ ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញ បង្ក្រាបគ្រឿងញៀនបាន ១៣ករណី ឃាត់ខ្លួន២៣នាក់ ស្រី១៤នាក់ សារធាតុញឿន៦២កញ្ចប់ បានបញ្ជូនជនល្មើស២២នាក់ ទៅសាលាដំបូងខេត្តកំពត។

លោកឧត្តមសេនីយ៍​ ស្នងការនគរបាលខេត្ត លោកវរៈសេនីយ៍​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកស្រីអភិបាលក្រុង/ស្រុក បានធ្វើបទអន្តរាគមន៍ អំពីសភាពការណ៍ទូទៅ ក៏ដូចជាយុទ្ធសាស្រ្ត ទប់ស្កាត់បង្ការ និងអប់រំបងប្អូនប្រជាពលរដ្ឋឲយល់ដឹងពីផលប៉ះពាល់និងទោសវិន័យនៃការប្រើប្រាស់និងជួញដូរគ្រឿងញៀន និងការបង្រ្កាប បទល្មើសគ្រឿងញៀន និងបញ្ហាប្រឈមជូនអង្គពិធីរួចមក  ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប ក៏បានកោតសរសើរដល់កងកំលាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាបានយ៉ាងល្អ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងភូមិសាស្រ្តខេត្តកែប នាពេលកន្លងមក ឯកឧត្តម ក៏បានជំរុញបន្តដល់កំលាំងសមត្ថកិច្ច និងលោក លោកស្រីជាសមាជិក សមាជិកា នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំងអស់ រួមសហការគ្នា បង្ក្រាប បង្ការទប់ស្កាត់ អប់រំផ្សព្វផ្សាយឲបានទូលំទូលាយ ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹងគ្រប់ៗមូលដ្ឋានទាំងអស់ ដើម្បីឲខេត្តកែបរបស់យើង ជាខេត្តដែលមានភូមិឃុំ​ មានសុវត្តិភាព​ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗគ្នា៕







No comments:

Post a Comment

Pages