ឯកឧត្តម​ ​អ៊ុំ​ ​រាត្រី​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​ ​បន្ទាយមានជ័យ​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធីសែនក្រុងពាលី​ដង្ហែ​ទូកង ​ព្រះនាម​ ​​សុវណ្ណ​រាជសីហ៍​បារីមីបន្ទាយមហានគរ​ ​ជា​ទូក​របស់​វត្ត​សុ​វណ្ណ​រង្សិ​យា​រាម​ ​(​វត្ត​គយម៉ែង​)​ ​ - BNP

Breaking

Tuesday, November 5, 2019

ឯកឧត្តម​ ​អ៊ុំ​ ​រាត្រី​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​ ​បន្ទាយមានជ័យ​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធីសែនក្រុងពាលី​ដង្ហែ​ទូកង ​ព្រះនាម​ ​​សុវណ្ណ​រាជសីហ៍​បារីមីបន្ទាយមហានគរ​ ​ជា​ទូក​របស់​វត្ត​សុ​វណ្ណ​រង្សិ​យា​រាម​ ​(​វត្ត​គយម៉ែង​)​ ​

ខេត្តបន្ទាយមានជ័យ៖ នា​រសៀល​ថ្ងៃ​ចន្ទ​ ​៨កេី​ត​ ​ខែកត្តិក​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស២៥៦៣​ ​ត្រូវ​នឹង​ ​ថ្ងៃទី០៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩ ឯកឧត្តម​ ​អ៊ុំ​ ​រាត្រី​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​ ​បន្ទាយមានជ័យ​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធីសែនក្រុងពាលី​ដង្ហែ​ទូកង ​ព្រះនាម​ ​"​សុវណ្ណ​រាជសីហ៍​បារីមីបន្ទាយមហានគរ"​ ​ជា​ទូក​របស់​វត្ត​សុ​វណ្ណ​រង្សិ​យា​រាម​ ​(​វត្ត​គយម៉ែង​)​ ​សម្រាប់​ចូលរួម​ប្រណាំង​ទូកង​នៅ​រាជធានី​ភ្នំពេញ​ ​នា​ឱកាស​បុណ្យ​អុំទូក ​អកអំបុក​ ​សំពះព្រះខែ​ ​ថ្ងៃ១០,១១,១២​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩ខាងមុខនេះ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ​ឯកឧត្តម​ ​ក៏​ ​បាន​ជួប​សំណេះសំណាល ​និង​ផ្តាំផ្ញើ​ដល់​គណៈកម្មាធិការ​ទូក​ ​ក៏ដូចជា​កីឡាករ​ទូកទាំងអស់​ ​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ ​រួបរួម​សាមគ្គី​គ្នា​ ​និង​ត្រូវ​ ​ព្យាយាម​ក្នុង​ការ​ហ្វឹកហាត់​ត្រៀមខ្លួន​ ​ក្នុង​ការប្រកួត​នា​ពេល​ខាងមុខនេះ​ ​ដើម្បី​នាំ​ជ័យលាភី​ជូន​ខេត្ត​បន្ទាយមានជ័យ។ ​ឯកឧត្តម​ ​អ៊ុំ រាត្រីក៏បាននាំយកថវិការបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ចំនួន $៥០០០ និងថវិកាខេត្តចំនួន ​១០,០០០,០០០រៀល​ ​មី​ ​៥កេស​ ​និង​ត្រីខ​ ​១០០កំប៉ុង​ជូន​ដល់​គណៈកម្ម​ធិការ​ទូក​ ​និងកីឡា​ករ​ទូកផងដែរ។





No comments:

Post a Comment

Pages