ពិធីក្រុងពាលីប្រោះព្រំដង្ហែទូក (ង) ដើមី្បចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប - BNP

Breaking

Wednesday, November 6, 2019

ពិធីក្រុងពាលីប្រោះព្រំដង្ហែទូក (ង) ដើមី្បចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប

រដ្ឋបាលសាលាខេត្តសៀមរាប បានរៀបចំធ្វើពិធីក្រុងពាលីប្រោះព្រំដង្ហែទូក(ង)មានឈ្មោះ(ពិជ័យសេនា ខេមរាមានជ័យ បារមីអង្គរ )និង(ទូក ហនុមាន ) ដើមី្បសុំនូវសេចក្តីសុខចម្រើន ដល់មន្ត្រីរាជការកងកម្លាំងប្រជាពលរដ្ឋ រួមទាំងក្រុមកីឡាចំណុះទូកទាំងអស់ ឲ្យបានសេចក្តីសុខសប្បាយ ក្នុងពិធីប្រណាំងទូក នៅទីតាំងដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត និងការចូលរួមរបស់សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលខេត្ត មន្ត្រីរាជការសាលាខេត្ត ដោយមានការនិមន្តព្រះសង្ឃធ្វើការសូត្រមន្តប្រោះព្រំ កាលពីរសៀលថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋបាលសាលាខេត្តសៀមរាប ។

សូមបញ្ជាក់ផងដែរថា ទូក(ង)ទាំងពីរគ្រឿងនេះ ទើបតែនឹងបានកសាងថ្មី និង ចូលរួមប្រណាំងនៅថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប១គ្រឿង និង ១គ្រឿងទៀតយកទៅប្រណាំងនៅរាជធានីភ្នំពេញខាងមុខនេះផងដែរ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសារទរ និងការប្រណាំងទូកនិងកម្មវិធីសំខាន់ក្នុងឆ្នាំនេះ រួមទាំងកម្មវិធីពិសារអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ ៩វិច្ឆិកា និង សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ នៅពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ត្រូវមានការអាធ្យាស្រ័យគ្នា និងរក្សានូវសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យអុំទូក ចូលរួមរក្សាបរិស្ថាន អនាម័យ ដើម្បីបរិស្ថានល្អ ទីក្រុងស្អាត សម្រាប់សុខភាពដល់យើងគ្រប់ៗគ្នា និង សុំនៅឲ្យឆ្ងាយពីគ្រឿងញៀន ៕




No comments:

Post a Comment

Pages