រដ្ឋបាលខេត្តកណ្ដាល ទទួលយកសំណូមពរ និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយ - BNP

Breaking

Wednesday, November 6, 2019

រដ្ឋបាលខេត្តកណ្ដាល ទទួលយកសំណូមពរ និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយ

 ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋជាង៥០០នាក់។
មានប្រសាសន៍ក្នុងវេទិកានេះដែរ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមចូលរួមលើកឡើងនូវ សំណូមពរ បញ្ហាប្រឈម នៅក្នុងមូលដ្ឋានរបស់ខ្លូនអោយបានផុលផុស ព្រោះការលើកឡើយរបស់បងប្អូនប្រជាពលរដ្ឋ គឺមិនមានកំហុស ឬមានទោសទេ។
ក្នុងវេទិកានេះប្រជាពលរដ្ឋ បានលើកឡើងនូវ សំណូមពរ និងបញ្ហាប្រឈម ដូចជា ស្នើសុំអគារសិក្សា១២បន្ទប់ នៅវិទ្យាល័យសំពៅពូន ព្រែកទីវ នៅភូមិគគីក ឃុំសំពៅពូន ស្នើសុំជួសជុលស្ពានដែលមានការទ្រុឌទ្រោម ភូមិកោះទាវក ធ្វើផ្លូវលំមិនទាន់ហើយ ស្នើសុំធ្វើបង្ហើយ សុំផ្លូវបេតុង សុំអូសខ្សែង នៅព្រែកធួន វិទ្យាល័យកំពង់កុល ស្នើសុំចាក់ដីនៅទីធ្លាសាលា៥០០ឡាន ប្រជាពលរដ្ឋទីទ័លក្រ សុំជួយសាងសង់ផ្ទះមួយខ្នង បាក់ច្រាំងព្រែក សុំដល់មន្ទីរបរិស្ថានជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អោយចេះគ្រប់គ្រងសំរាម និងទុកដាក់សំរាមអោយបានត្រឹមត្រូវ និងផ្សព្វផ្សាយប្រជាពលរដ្ឋអោយបានយល់ដឹងពីបញ្ហាគ្រឿង ស្នើសុំបរិក្ខារសាលា និងរបសក្មេងលេង នៅមត្តេយ្យសហគមន៍។





No comments:

Post a Comment

Pages