ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត - BNP

Breaking

Tuesday, November 26, 2019

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត

 ខេត្តកំពត៖ នៅថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ៨:០០ នាទី នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ច័ន្ទសិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោក សេង សេរីបុត្រ អភិបាលរងខេត្ត ។

ក្នុងអង្គពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ លោក-លោកស្រីប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត លោក-លោកស្រីស្នងការរង  អស់លោកអនុប្រធានការិយាល័យកណ្តាល លោកនាយក-នាយរងការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុងទាំង ៨ លោកមេបញ្ជាការ-មេបញ្ជាការរងវរៈសេនាតូច ៦០១ និងលោកនាយប៉ុស្តិ៍ទាំង ៩៣ ប៉ុស្តិ៍ សរុបចំនួន ២៩៣ នាក់ ។
ពិធីនេះ រួមមាន :
+ផ្ទេររភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិចំនួន ១២៧ នាក់ ក្នុងនោះមាន ៖
+ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន ២៣ នាក់ ។
+បំពាក់ឋានន្តរស័ក្តិចំនួន ១០៥ នាក់ មាន :
-ថ្នាក់វរសេនីយ៍ទោ ចំនួន ១២ នាក់
-ថ្នាក់វរសេនីយ៍ត្រី ចំនួន ៣៣ នាក់
-ថ្នាក់អនុសេនីយ៍ឯក ចំនួន ១៥ នាក់
-ថ្នាក់អនុសេនីយ៍ទោ ចំនួន ២២ នាក់
-ថ្នាក់អនុសេនីយ៍ត្រី ចំនួន ១៤ នាក់
-និងថ្នាក់ព្រិន្ទបាលឯក ចំនួន ០៩ នាក់ ៕







No comments:

Post a Comment

Pages