ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជួបទទួលស្វាគមន៍គណប្រតិភូ​ខេត្តប៊ិញភឿកបំពេញទស្សកិច្ចនៅខេត្តក្រចេះ - BNP

Breaking

Monday, November 25, 2019

ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជួបទទួលស្វាគមន៍គណប្រតិភូ​ខេត្តប៊ិញភឿកបំពេញទស្សកិច្ចនៅខេត្តក្រចេះ

 ខេត្តក្រចេះ៖ រសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រតិភូ​ខេត្តប៊ិញ​ភឿក នៃសាធារណៈសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀង វ៉ានត្រាំ ប្រធានគណៈកម្មាធិការប្រជាជន ខេត្តប៊ិញ ភឿក បានអញ្ជើញមកបំពេញទស្សនកិច្ច នៅខេត្តក្រចេះ ក្នុងដំណើរ​ទស្សនកិច្ចនេះ ប្រតិភូខេត្តប៊ិញ ភឿក បានទទួលបដិ​សណ្ឋារកិច្ច​យ៉ាងកក់ក្តៅប្រកបដោយភាពស្និតស្នាលបំផុតពីសណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិ​បាល​​ខេត្តក្រចេះ ព្រមទាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និង ថ្នាកដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។

ដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តប៊ិញភឿក នៅលើទឹកដី​ខេត្តក្រ​ចេះ ដឹកនាំដោយឯកឧត្តម ង្វៀង វ៉ានត្រាំ បានអញ្ជើញជួបប្រជុំសំ​ណេះសំណាលពីកិច្ចសហការអភិវឌ្ឍក្នុងខេត្តក្រចេះ និងពិនិត្យ​មើលពីសមិទ្ធិផល មិត្តភាពកម្ពុជា ស្ថិតនៅក្រុងក្រចេះ ដើម្បីពិ​និត្យមើលអំពីសមិទ្ធផលនៃការអភិវឌ្ឍទីក្រុងដែលបានសាងសង់កន្លងមក។ នៅក្នុងកិច្ចពិភាក្សាការងារនេះ ភាគីកម្ពុជា និងវៀត​ណាម បានផ្លាស់ប្តូរនូវបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក លើវិស័យ​អប់រំ វិស័យកសិកម្ម និង សេដ្ឋកិច្ច ។

ក្នុងជំនួបពិភាក្សានេះដែរឯកឧត្តម ង្វៀង វ៉ានត្រាំ បានរំលឹកពី​ប្រវត្តិ​នៃការកៀកស្មាគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពវៀតណាមដែលប្រយុទ្ធជាមួយទ័ពប៉ុលពត ក្នុងទឹកដីខេត្តក្រចេះក្នុងឋានៈ ឯកឧត្តម​ជាអ្នកដឹកនាំបញ្ជា និងបានលើកឡើងពីកិច្ចសហការ ឧបត្ថមគាំទ្រ ក្នុងការអភិវឌ្ឍបានសមិទ្ធផលលើគ្រប់វិស័យលើទឹកដីនៃខេត្តក្រចេះរហូតដល់បច្ចុប្បននេះ ។ ឯកឧត្តមក៏បានសំដែងនូវអំណរ​គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈអភិបាលខេត្តក្រចេះ និង ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលបាន​ទទួល​​បដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅបំផុតក្នុងដំណើរទស្សកិច្ចនេះ ដែលបង្ហាញឲឃើញពីកិច្ចសហប្រតិបត្តិការ នឹង បន្តទំនាក់​ទំនង​ល្អរវាងខេត្តប៊ិញភឿក និងខេត្តក្រចេះ។

ក្នុងឱកាសនោះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានសំដែង​នូវការកោតសរសើរពីវិរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ពិសេសចំពោះឯកឧត្តមផ្ទាល់ក្នុង​ការបូជាសាច់​ស្រស់ ឈាមស្រស់ ប្ដូរផ្ដាច់មិនស្ដាយស្រណោះនូវអាយុជីវិត្ត ដើម្បីជួយរំដោះមាតុភូមិកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៏ ប៉ុល ពតកន្លងមក មិនត្រឹមតែប៉ុណ្ណោះឯកឧត្តម ក៏ដូចជាថ្នាក់​ដឹកនាំ និងប្រជាជនខេត្ត ប៊ិញភឿកបានចូលរួម​ចំណែង​យ៉ាង​ធំធេង ចំពោះកិច្ចការអភិវឌ្ឍន៍របស់ខេត្តក្រចេះ នាពេល​បច្ចុប្បន្នដែលមានការអភិវឌ្ឍន៍បានឆាប់រហ័សជឿនលឿន ទាំងវិស័យសាធារណៈ និង វិស័យឯកជនផងដែរ ។

ឯកឧត្តម អភិបាលខេត្តក្រចេះក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមសម្ដែងនូវការដឹងគុណ អគុណរ និងចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏វិសេសវិសាលនេះ និងខិតខំបន្ដរឹតចំណងសាមគ្គីភាពឡើងទ្វេដងថែមទៀត ដើម្បីសហការ ឧបត្ថមគាំទ្រ ក្នុងការអភិវឌ្ឍបានសមិទ្ធផល​លើគ្រប់វិស័យលើទឹកដីនៃខេត្តក្រចេះ៕




No comments:

Post a Comment

Pages