គំរោង2H អូស្តាលី បើកវគ្គបណ្តុះ បណ្តាលស្តីពីមាតុភាពគ្មាន​គ្រោះថ្នាក់ដល់គ្រូពេទ្យផ្នែកឆ្មបនៅខេត្តប៉ៃលិន - BNP

Breaking

Tuesday, November 26, 2019

គំរោង2H អូស្តាលី បើកវគ្គបណ្តុះ បណ្តាលស្តីពីមាតុភាពគ្មាន​គ្រោះថ្នាក់ដល់គ្រូពេទ្យផ្នែកឆ្មបនៅខេត្តប៉ៃលិន

 ប៉ៃលិន៖ ថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៩ មន្ទីរសុខាភិបាលខេត្ត​ប៉ៃលិន បានសហការជាជួយមួយ គំរោង2H អូស្ត្រាលី បើកវគ្គ​បណ្តុះ បណ្តាលស្តីពីមាតុភាពគ្មានគ្រោះថ្នាក់ ជូនដល់ លោកគ្រូ​អ្នក​គ្រូពេទ្យផ្នែក ឆ្មបនៅតាម មណ្ឌល សុខ ភាពនិងមន្ទីរពេទ្យ​បង្អែកក្នុង ខេត្ត ប៉ៃលិន ក្រោមអធិប តី ភាព ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្តប៉ៃលិន និងមាន ការអញ្ជើញចូលរួម ពីសំណាក់ លោក អនុបណ្ឌិត ស្លេះ យូ ប្រធានស្តីទី សុខាភិបាល​ខេត្ត ប៉ៃលិន និង លោកKEVIN ប្រ ធាន គម្រោង២H ព្រមទាំង​លោក​លោកស្រី ប្រធានអនុប្រធាន មណ្ឌលមកពីក្រុងស្រុកផងដែរ។

បន្ទាប់ពីលោក អនុបណ្ឌិត ស្លេះ យូ ប្រធានស្តីទី មន្ទីរសុខាភិបាល​ខេត្តប៉ៃលិន បានមាន មតិស្វាគមន៍និងធ្វើរបាយការណ៍​ពីស្ថាន​ភាព​​ទូ​ទៅផ្នែកសុខាភិបាលខេត្តប៉ៃលិនរួចមកលោកKEVIN ប្រ ធាន គម្រោង២H បានមានប្រសាសន៍ ថា៖ វគ្គបណ្តុះ បណ្តាល​នៅពេលនេះដើម្បីពង្រឹងសមត្ថភាព ចំនេះដឹង បន្ថែមទៀតជូន ដល់ លោកគ្រូ អ្នក គ្រូ ពេ ទ្យ ផ្នែកឆ្មបក្នុងខេត្តប៉ៃលិន ដើម្បីទប់​ស្កាត់ ការកាត់បន្ថយគ្រោះថ្នាក់មាតា និងទារក អោយបានកាន់ តែទាប ក្នុងការចូលរួមសកម្មភាពជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ លោកលើកឡើងថា៖គម្រោង២H ចាប់ផ្តើម​អស់​រយៈ២០ឆ្នាំមក ហើយ ដែលបាន បណ្តុះបណ្តាលពេទ្យ​ឆ្មបចំនួន៤០០០នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក​សំរាប់ខេត្តប៉ៃលិនទើបតែលើកទី១នៅពេលនេះ ដើម្បីធ្វើការ​បណ្តុះបណ្តាលដល់គ្រូពេទ្យឆ្មបអោយមានជំនាញច្បាស់ លាស់ ជាពិសេសបានផ្តល់នូវបទពិសោធន៍អោយគ្នាទៅវិញទៅមក តាមការ ទំនាក់ ទំនងល្អ សាមគ្គីភាព ស្មារតីទទួលខុសត្រូវខ្ពស់​ជាមួយលោកគ្រូ អ្នកគ្រូពេទ្យខេត្ត។ ចំពោះចំនេះដឹ ងនឹងបទ សោធន៍ ដែល បានសិក្សានៅពេលនេះលោកសង្ឈឹមថាលោកគ្រូ អ្នកគ្រូ ពេទ្យផ្នែកឆ្មបក្នុងខេត្ត ប៉ៃលិននឹងយកទៅ​អនុវត្តអោយ​ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាព សំដៅបំរើ និងផ្តល់ សេវាជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានទាន់បពេលវេលា។ ក្នុងឱកាសនោះដែរលោកក៍បានថ្លែងអំណគុណដល់ឯកឧត្តមអភិបាលខេត្តប៉ៃលិន ដែលអនុញ្ញាតនិងគាំទ្រក្នុងការ​អនុវត្តការងារ​បើកវគ្គបណ្តុះបណ្តាលនៅពេលនេះសំរាប់ចែករំលែកចំនេះដឹង ជំនាញ ជូនដល់គ្រូពេទ្យជំនាញផ្នែកឆ្មបក្នុងខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមាន​ប្រសាសន៍​ផ្តាំផ្ញើរ​ដល់លោកគ្រូ  អ្នកគ្រូពេទ្យផ្នែកឆ្មបក្នុងខេត្ត​ទាំងអស់ត្រូវ​យកចិត្តទុកដាក់សិក្សារៀនសូត្រ អំពីជំនាញ របស់ខ្លួនអោយ​បានច្បាស់លាស់ សំរាប់យកទៅអនុវត្តការងារជាក់ស្តែង ទទួល បានជោគជ័យ និងជាពិសេសចូលរួមទប់ស្កាត់ការគ្រោះថ្នាក់មាតា និងទារក ស្របពេលដែលរាជរដ្ឋាភិ បាលកំពុងជម្រុញអោយ​ក្រសួងសុខាភិបាលអនុវត្តនូវផែនការកាត់បន្ថយ អត្រាមរណភាព មាតា អោយនៅត្រឹម១៤០ ក្នុងចំណោម១០០,០០០ កំណើតរស់ និងអត្រាមរណភាព ទារក ត្រឹម ១៤នាក់ ក្នុងចំណោម​១០០០​កូនកើតរស់ ឆ្នាំ២០២០ខាងមុខនេះ។ឯកឧត្តមលើក ឡើងថា៖ វគ្គ បណ្តុះបណ្តាល ដោយមានការគាំទ្រពីម្ចាស់គម្រោង២H នៅពេល​នេះពិត ជាមាន សារៈ សំខាន់ណាស់ដល់ លោកគ្រូ អ្នកគ្រូពេទ្យ​ជំនាញឆ្មបដើម្បីពង្រឹងនូវសមត្ថភាព គុណភាព បរិមាណ ការពិនិត្យអោយបានត្រឹមត្រូវការសង្គ្រោះ និងការថែរក្សា អនាម័យ ជាប្រចាំសំដៅ លើកកម្ពស់ជីវភាពរបស់បងប្អូនប្រជា​ពលរដ្ឋអោយ​បាន​កាន់តែល្អប្រសើរឡើងថែមទៀត ព្រោះថាបញ្ហាសុខភាព​មាតា និងទារកនៅតែជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្ពស់ដោយចាត់បញ្ចូលទៅក្នុងកិច្ចការជាអាទិភាពក្នុងចំណោមកិច្ចការជាអាទិភាពនានាមួយចំនួនសម្រាប់រាជ​រដ្ឋាភិបាល នីតិកាលទី០៦នៃ រដ្ឋសាភា។ ជាមួយគ្នានេះត្រូវខិតខំ​ពង្រឹង​នូវក្រមសិលធម៌ ភាពសេចក្តីថ្លៃថ្នូមានទំនាក់ទំនងល្អ ជាមួយ​បងប្អូនប្រជាពលរដ្ឋ ដើម្បីព្យាបាលជំងឺរបស់ពួកគាត់​អោយបានល្អទាន់ពេលវេលា។ ទន្ទឹមនឹងនេះឯកឧត្តម ជំរុញដល់​ថ្នាក់​ដឹកនាំនិងមន្ត្រីនៃមន្ទីរសុខាភិបាល ខេត្តត្រូវខិតខំធ្វើយ៉ាង បន្តគាំទ្រជាមួយ គម្រោង 2H នេះអោយបានពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីគុណប្រយោជន៍ ដល់ខេត្តប៉ៃលិន ក្នុងការផ្តល់នូវចំនេះ​ដឹងជំនាញ ផ្នែកឆ្មប សំរាប់យកទៅបំរើដល់បង ប្អូនប្រជាពលរ ដ្ធ ក្នុងខេត្តប៉ៃលិនទាំងមូល។

សូមបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលនៅពេលនេះមានរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី២៥ រហូតដល់២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមាន​លោក គ្រូអ្នកគ្រូពេទ្យឆ្មប សរុប ចំនួន ៣០នាក់ចូលរួម៕




No comments:

Post a Comment

Pages