សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្ដីព្រាងគោលនយោបាយធនធានមនុស្ស​របស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ - BNP

Breaking

Monday, November 4, 2019

សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្ដីព្រាងគោលនយោបាយធនធានមនុស្ស​របស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​

 សណ្ឋាគាររិជិនស៉ីអង្គរ​ ព្រឹកថ្ងៃចន្ទ៨កេីត​ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប​ និងឯកឧត្តម​ នុត​ ច័ន្ទសុខា​ រដ្ឋលេខាធិការប្រចាំការ​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ  បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្ដីព្រាងគោលនយោបាយធនធានមនុស្ស​របស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​។

សិក្ខាសាលាពិគ្រោះស្ដីពីគោលនយោបាយធនធានមនុស្ស​ គឺប្រមូលរាល់ធាតុចូលសំខាន់ៗ​ពីគ្រប់អ្នកពាក់ព័ន្ធ​ ដេីម្បីឲ្យឯកសារពង្រាងនេះកាន់តែប្រសេីរ​ ក្នុងគោលបំណងលេីកកម្ពស់ការគ្រប់គ្រង​ និងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែមានប្រសិទ្ធភាព​ និងការជឿទុកចិត្ត​ សំដៅបម្រេីសេវាជូនប្រជាជនឲ្យបានកាន់តែល្អប្រសេីរឡេីង​។

លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ បានលេីកឡេីងថា​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់​ចេញ​យ៉ាង​​​​​ត្រឹម​ត្រូវនូវ​គោលនយោបាយ ​និងយុទ្ធសា​ស្រ្ត-​​ចតុ​កោណ​ដំណាក់កាលទី៤​ ព្រម​​​ទាំងក្រោមការ​ប្រឹងប្រែង​អនុវត្តន៍​យ៉ា​ង​​សកម្មរបស់អាជ្ញាធរគ្រប់​លំដាប់​​ថ្នាក់ និង​​មន្ទីរ-​អង្គភាព​ជំនាញ​ក្នុងខេត្ត​បានធ្វើឲ្យខេត្តសៀមរាបសម្រេច​បាន​​ស្នាដៃ ដែល​លេច​ធ្លោជាច្រើន​៕






No comments:

Post a Comment

Pages