ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជា ចូលជួបសម្តែងការគួសមជាមួយឯកឧត្តម គួច ចំរើន - BNP

Breaking

Monday, November 4, 2019

ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជា ចូលជួបសម្តែងការគួសមជាមួយឯកឧត្តម គួច ចំរើន

ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជា ចូលជួបសម្តែងការគួសមជាមួយឯកឧត្តម គួច ចំរើន អភិ បាល នៃគណ:អភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណា ចក្រកម្ពុជា មានប្រសាសន៍ថា នេះជាលើកទីមួយដែលឯកឧត្តមមកទស្សន កិច្ចខេត្តព្រះសីហនុ បន្ទាប់ពីមកធ្វើការនៅរាជធានីភ្នំពេញ ។ កាលពីរ ឆ្នាំមុន ឯកឧត្តមក៍បានមកភ្នំពេញចូលរួមកិច្ចប្រជុំអាស៊ាន ហើយមកដល់បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍខ្លាំង ។ កម្ពុជាឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ កម្ពុជាសម្រេចបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ខេត្តព្រះសីហនុ មានអគារខ្ពស់ៗជាច្រើនកំពុងមានការអភិវឌ្ឍខ្លាំងគួរឱ្យចាប់អារម្មណ៍ ។ រាជរដ្ឋាភិបាលជប៉ុន មានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ពិសេសជនជាតិជប៉ុនដែលមករកស៊ីនៅខេត្តព្រះសីហនុ រងគ្រោះដោយសារការរលំបាក់អគារកាលពីកន្លងមក ហើយរដ្ឋបាលខេត្ត ក៍ដូចជារាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា ។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ចង់ដឹងពីការអភិវឌ្ឍខេត្ត លើបញ្ហាផ្លូវ លូរទឹកស្អុយ មានបញ្ហាប្រឈមអ្វីខ្លះ និងមានគម្រោងអភិវឌ្ឍខេត្តបែបណា  និងថ្លែងអំណរគុណរដ្ឋបាលខេត្ត បានសហការ នៃកាចូលចតនាវាកងកងទ័ពជើង ទឹកជប៉ុននៅខេត្តព្រះសីហនុ នៅពេលខាងមុខនឹងមាននាវាជាច្រើនទៀតចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ឯកឧត្តម សន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុនមកកាន់ខេត្តព្រះសីហនុ កន្លងមកប្រជា
ជនជប៉ុនស្គាល់តែអង្គរ ខេត្តសៀមរាប ។
 
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណរាជរដ្ឋា ភិបាលជប៉ុន គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា ការអភិវឌ្ឍនាពេលបច្ចុប្បន្នធ្វើឱ្យផ្លូវក្នុងក្រុងមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ឈានទៅខូចខាតទាំងស្រុង បើយើងមិនបានស្ថាបនាជួសជុលនោះទេ ។ ខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ការអភិវឌ្ឍ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង មានវិស័សំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍ ។ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ  ព្រលានយន្តហោះ ផ្លូវដែក ផ្លូវគោក ដោយសារកំណើន នៃការដឹកជញ្ជូនមានការកើនឡើង ក្នុងមួយថ្ងៃមានកុងតឺន័រប្រមាណ ៧០០ ដឹកចេញទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត ។

ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនបន្តថា កាលពីថ្ងៃទី៣០ ខែសីហា ២០១៩កន្លងមក ក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រី សម្តេចតេជោ បានបញ្ចេញកញ្ចប់ថវិកាសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុ ៣៤ខ្សែ គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី១៦ វិច្ឆិកាខាងមុខនេះ ។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ខេត្តមានសក្តានុពលលើគ្រប់វិស័យ ក្នុងនោះ រាជរដ្ឋាភិបាលបាន និងកំពុងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ ផ្តល់ភាពអនុគ្រោះដល់វិស័យទេសចរណ៍ និងវិនិយោគនៅពេលខាងមុខ ៕




No comments:

Post a Comment

Pages