ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA.B.C - BNP

Breaking

Monday, November 4, 2019

ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA.B.C

រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA.B.C សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិទ្ទេស A.B.C មាតាបិតា អាណាព្យាបាលសិស្សជាច្រើនរូបទៀត។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ជូននូវការដូរលើកទឹកចិត្តជូនបេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ០២នាក់ នូវម៉ូតូ ម្នាក់ ០១គ្រឿង និងកុំព្យូទ័រយួដៃ០១ សិស្សជាប់និទ្ទេសB ៧នាក់ ថវិកា៣០ម៉ឺនរៀល និងនិទ្ទេសC ៥៤នាក់ ថវិកា ២០ម៉ឺនរៀល ព្រមជាមួយគ្នានេះបានផ្តល់ជូនលោកគ្រូ អ្នកគ្រូ ដែលបានស្ម័គ្រចិត្តបង្រៀនបំប៉ន ៣០នាក់ ម្នាក់ៗ ថវិកា ៤០ម៉ឺនរៀលផងដែរ។







No comments:

Post a Comment

Pages