ពិធីចែកអំណោយមនុស្សធម៌ដល់គ្រួសារងាយរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាគ្មានទីពឹង - BNP

Breaking

Monday, October 28, 2019

ពិធីចែកអំណោយមនុស្សធម៌ដល់គ្រួសារងាយរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាគ្មានទីពឹង

 ព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨  ខែ តុលា ឆ្នាំ ២០១៩ ដើម្បីចូលរួមអបអរសាទរលើកទី១៥ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋចំនួន ៥០០នាក់ មកពី ក្រុងកំពត ស្រុកទឹកឈូ ស្រុកជុំគិរី ស្រុកឈូក និងស្រុកដងទង់។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងទាំងបីប្រភេទ សមាជិកគណៈកម្មាធិការ សមាជិកសកម្ម ក្រុមប្រតិបត្តិ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត អាជ្ញាធរភូមិ ឃុំ សង្កាត់ និងប្រជាពលរដ្ឋងាយរងគ្រោះ សរុបប្រមាណ ៦០០នាក់ ។

ស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អភិបាលខេត្តកំពត បានមានប្រសាសន៍ថា៖ ពិធីចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ ស្តែងឲ្យឃើញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខេត្ត ក៏ដូចជាមានគោលបំណងចូលរួម អបអរខួបលើកទី ១៥ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តសំណូមពរដល់បងប្អូនផងដែរថា៖
១.ត្រូវយកចិត្តទុកដាក់ខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិតជាបន្តទៀត
២.ត្រូវប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាអនាម័យសុខភាពគឺត្រូវ ហូបទឹកឆ្អិន ហូបស្អាត រស់នៅស្អាត ។ រស់នៅស្អាត គឺផ្ទះសម្បែងត្រូវបោសសម្អាតឲ្យបានជាប្រចាំ ត្រូវមានបង្គន់អនាម័យ។
៣.ស្នើសុំមានការប្រយងប្រយ័ត្នចំពោះភ្លើងចង្ក្រាន ភ្លើងទៀនធូប ដើម្បីជៀសវាងពីគ្រោះអគ្គីភ័យ។
៤.ស្នើសុំបងប្អូនទាំងអស់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយធ្វើការអប់រំណែនាំបងប្អូនកូនចៅ ឲ្យគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ចំពោះអំណោយដែលបានចែកជូននាថ្ងៃនេះរួមមាន៖ អង្ករ ៣០គ.ក្រ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ និងថវិកាសរុប ១០,០០០,០០០រៀល ដោយក្នុងមួយគ្រួសារទទួលបាន ២ម៉ឺនរៀល ៕






No comments:

Post a Comment

Pages