ខេត្តក្រចេះប្រារព្វទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ និងបេ្តជ្ញាចិត្តរួមគ្នាអភិរក្សសត្វផ្សោត ដើម្បីកំណើនទេសចរណ៍ប្រកបដោយនិរន្តភាព - BNP

Breaking

Monday, October 28, 2019

ខេត្តក្រចេះប្រារព្វទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ និងបេ្តជ្ញាចិត្តរួមគ្នាអភិរក្សសត្វផ្សោត ដើម្បីកំណើនទេសចរណ៍ប្រកបដោយនិរន្តភាព

 (ក្រចេះ)៖ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ មន្ទីរ-អង្គភាពជុំវិញខេត្ត និងអង្គការWWF ដែលបានសហការរៀបចំទិវាសត្វផ្សោតឆ្នាំ២០១៩ ឡើងដោយបានរំលេច និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីសារ:សំខាន់នៃជីវៈសាស្ត្រ និងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមសំដៅរក្សារំនឹងជីវៈសាស្ត្រអេកូឡូស៊ីនៅតាមបណ្តោយដងទន្លេមេគង្គ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

ថ្លែងក្នុងពិធីបើកនេះ ”ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២១៩” ក្រោមប្រធានបទ “កើនផ្សោត កើនទេសចរ កើនជីវភាព” នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សត្វផ្សោតគឺជាប្រភេទសត្វជលផលកំពុងរងគ្រោះថ្នាក់មួយប្រភេទក្នុងចំណោមសត្វជលផលកំពុងរងគ្រោះថ្នាក់សរុប៥៨ដែលត្រូវបានកំណត់ក្នុងអនុក្រិត្យរបស់រាជរដ្ឋាភិបាល ហើយវាក៍ត្រូវបានកំណត់នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិដែលហៅកាត់ថា “IUCN” ជាប្រភេទងាយរងគ្រោះជិតផុតពូជ និងជារតនៈសម្បត្តិជាតិមានជីវិតរបស់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួនសរុបប្រមាណតែ៩២ក្បាលប៉ុណ្ណោះ ហើយពួកវាកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់អភិរក្សអោយបានគង់វង្ស ដោយមានយុទ្ធសាស្ត្រអភិរក្សច្បាស់លាស់។

ពិធីបើកទិវាសត្វផ្សោតទន្លេមេគង្គ និងកម្មវិធីរយៈពេលពីរថ្ងៃបានប្រារព្វដោយរលូន និងអធិកអធមដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរប្រមាណ ១០០០រូប ដោយរៀបចំឲ្យមានកម្មវិធីតាំងពិព័រណ៌ពាណិជ្ជកម្ម សិល្បៈចម្រៀង ការសម្តែងរបាំជូនពរ និងរបាំក្រឡាន ការដេីរក្បួន រត់ប្រណាំង ប្រណាំងកង់ និងកម្មវិធីប្រកួតញាំក្រូចថ្លុង ក្រឡាន និងណែម ដែលជាផលិតផលក្នុងខេត្តផងដែរ។






No comments:

Post a Comment

Pages