លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់រង្វាន់ដល់ទូកដែលទទួលបានជ័យលាភីក្នុងការប្រណាំងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង - BNP

Breaking

Monday, October 28, 2019

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់រង្វាន់ដល់ទូកដែលទទួលបានជ័យលាភីក្នុងការប្រណាំងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃអាទិត្យ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩  លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈប្រតិភូយោធភូមិភាគទី៧ កងពលលេខ៥ កងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូខេត្តឡុងអានខេត្តតៃនិញ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសបងប្អូនកីឡាករ កីឡាការិនីប្រណាំងទូកនឹងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ថ្លែងក្នុង ឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា ៖  ក្រោម​ការ​ដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ ​សម្ដេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានធ្វើឲ្យប្រទេសទទួល​សុខ​សន្ដិភាព​ពេញបរិបូរណ៍ និងមាន​ការ​អភិវឌ្ឍ​ន៍រីកចម្រើន​ឈាន​ឡើ​ង​​លើ​​គ្រប់​វិស័​យ ចំណែកជីវភាពរស់​នៅ​រប​ស់​ប្រជាជន​ទូទាំងប្រទេស​​កាន់តែ​ល្អ​ប្រសើរ​ឡើង និងមាន​សុភមង្គ​ល និងមាន​សិទ្ធិ​សេរី​ភាព​ពេញលេញ​ក្នុងការ​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​ ប្រពៃណី​ និងបុណ្យ​សាសនា​ផ្សេងៗ​យ៉ាង​សប្បាយ​​​រីករាយ និងទទួលបាន​ឱកាសការងារយ៉ាងច្រើនកន្លែង​នៅទូទាំង​ប្រទេស​ ដោយឡែកនៅខេត្ត ស្វាយរៀង ក៏មានតំបន់សេដ្ឋកិច្ច​ពិសេស ក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួន ១៩៧កន្លែង ដែលស្រូប​បាន​កម្លាំងពលកម្មបានជិត ៨ម៉ឺននាក់ផងដែរ។

ការប្រណាំងទូកនេះ គឺជាការបន្ដមរតកនៃការផ្តួចផ្តើម​គំនិត​របស់ឯកឧ​ត្ដ​ម នាយ​ឧត្តម​សេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ  ចាប់​តាំង​ពីឆ្នាំ២០​០​៨​មក ហើយបច្ចុប្បន្ន ពិធី​នេះត្រូវបានរៀបចំឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយ​មាន​​ការ​ផ្តួចផ្តើម និងការ​ឧបត្ថម្ភ​ពី​ឯកឧត្ដម​នាយ​ឧត្ដម​សេនីយ៍ សៅ សុខា អគ្គមេ​បញ្ជា​ការរងកង​យោ​ធ​ព​ល​ខេម​រភូមិន្ទ និង​ជា​មេបញ្ជាការកង​រាជ​អាវុ​ធ​ហ​ត្ថ​លើផ្ទៃ​ប្រទេស រួមជាមួយឯកឧ​ត្ត​ម អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោក​ជំ​ទាវ លោក លោកស្រី ជូន​ប្រជា​ពល​រដ្ឋ​បាន​ទស្សនា​កម្សា​ន្ត និ​ង​បង្ហា​ញ​​ឱ្យ​​ឃើញនូវ​ការ​​សាមគ្គី​ភាព ឯកភាពដ៏រឹងមាំ និង​ការ​រក្សា​ប្រពៃណី​​​របស់​ប្រជាជន​ខ្មែ​រ​ដែល​មា​ន​តាំងពីយូរ​លង់​មក​ហើ​យ។

សូមជម្រាបជូនថា សម្រាប់ឆ្នាំ២០១៩នេះ ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង មានទូកចូលរួមប្រណាំងមកពីបណ្តារាជធានី-ខេត្ត និងទូកក្នុងខេត្ត សរុបចំនួន៥៤គ្រឿង ក្នុងនោះប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ ២២នាក់ មានចំនួន ៤៤គ្រឿង និងប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់ មានចំនួន ១០គ្រឿង និងមានកីឡាករ សរុបចំនួន ១.២៨៣នាក់ (នារី ០៩នាក់) ជាលទ្ធផល ទូកដែលទទួលបាននូវជ័យលាភី រួមមាន ៖ ប្រភេទទូកខ្នាតអន្តរជាតិ ក្នុងផែនទី១ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ព្រះវិហារសែនជ័យបារមីភ្នំត្បែង របស់កងរាជអាវុធហត្ថខេត្តព្រះវិហារ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ យុវជនស្វាយរៀង របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ព្រះខ័នមានជ័យបារមីបូព៌ា របស់កងរាជអាវុធហត្ថខេត្តស្វាយរៀង ។ ក្នុងផែនទី២ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ គ្រុឌសែនជ័យបារមីព្រះនរាយណ៍ របស់កងរាជអាវុធហត្ថខេត្តកណ្ដាល និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ។ ដោយឡែក ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ អង្គារបុស្សមានជ័យ មកពីខេត្តបន្ទាយមានជ័យ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ ពេជកុមារសែនជ័យ របស់សមាគមទូកខេត្តកណ្ដាល និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ អធិរាជមហាទេព  របស់កងរាជអាវុធហត្ថខេត្តកណ្ដាល ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ ប្រាំពីរមករាចិត្តតែមួយ របស់សមាគមទូកខេត្តកណ្ដាល  និងចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ នារីសែនជ័យបារមីពិធិ៍ព្រឹក្ស របស់មន្ទីរកិច្ចការនារីខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៣០លានរៀល លេខ២ ២០លានរៀល លេខ៣ ១០លានរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២លាន រៀល លេខ២ ១លាន ៥សែន រៀល និងលេខ៣ ១លាន រៀល ។  ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ទាំងទូកទទួលបានជ័យលាភី និងទូកដែល មិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាឧបត្ថម្ភបន្ថែមមួយចំនួនទៀតផងដែរ ៕







No comments:

Post a Comment

Pages