កម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ - BNP

Breaking

Thursday, September 12, 2019

កម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានមនុស្សចំនួន៤នាក់

ខេត្តកំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថបាន ចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិព្រៃញ្ញា ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីវេលាម៉ោង០៤និង០០នាទីល្ងាច ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ក្នុងនោះមាននារីម្នាក់ ។

ជនសង្ស័យទាំង៤នាក់រួមមាន៖ ឈ្មោះ ឆន គន្ធា ហៅធា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។ ឈ្មោះ សេង ផាន់ណា (ហៅខៀវ) ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។ ឈ្មោះ ឯក ខៀវកញ្ញរិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។ ឈ្មោះ ជឿន ឌឿន ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិបែមពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។ និងវត្ថុតាងចាប់បានមាន ម្សៅក្រាមពណ៌សចំនួន០៥កញ្ចប់, ទូរស័ព្ទចំនួន០៤គ្រឿង, សម្ភារៈប្រើប្រាស់ និងថង់ប្លាស់ស្ទិចមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញចាត់ការបន្តតាមនីតិវិធី ៕


No comments:

Post a Comment

Pages