កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនយុវជនម្នាក់ជាមួយថ្នាំញៀន២កញ្ចប់ - BNP

Breaking

Thursday, September 12, 2019

កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនយុវជនម្នាក់ជាមួយថ្នាំញៀន២កញ្ចប់

ភ្នំពេញ៖ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ប្រទះជនសង្ស័យម្នាក់ ក្រោយពេលត្រួតពិនិត្យ រកឃើញមានសារធាតុញៀននៅជាប់ខ្លួន ក៏ធ្វើការឃាត់ខ្លួនតែម្តង ដែលការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០១នាក់ឈ្មោះ នី មនោ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិគពង់លើ ឃុំត្រាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ដកហូតបានវត្ថុតាងមាន ក្រាមសថ្លា ០២កូនថង់តូច ទូរសព្ទ័ដៃ០១គ្រឿង ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ក៏ឃើញជនសង្ស័យម្នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។




No comments:

Post a Comment

Pages