ឆ្មក់ចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន១២នាក់ - BNP

Breaking

Wednesday, September 11, 2019

ឆ្មក់ចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន១២នាក់

ភ្នំពេញ៖ កម្លាំងជំនាញខណ្ឌសែនសុខ ឆ្មក់ចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន១២នាក់ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដែលដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុង នោះដកហូតសំភារៈមួយចំនួនមានដូចជា ក្រាមសសង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់ ថ្នាំគ្រាប់ព័ណខៀវចំនួន០២គ្រាប់ ដបថ្នាំពណ៌ខ្មៅតូច០១ ម៉ាស៊ីនចាក់ភ្លេង០១គ្រឿង Laptop០១គ្រឿង បាស់JBL ០១គ្រឿង អំពូលភ្លើងពណ៌០១គ្រឿង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កំលាំងសម្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនាំបន្ត ៕





No comments:

Post a Comment

Pages