ខឹងក្មួយនិយាយទូរស័ព្ទលឺៗ និងចេញចូលផ្ទះយប់ជ្រៅពេកទា..ញពូ..ថៅកា..ប់ផ្ទៃមុខនិងក.បណ្តាលអោយស្លា..ប់ ជនស..ង្ស័យត្រូវឃា..ត់ខ្លួន - BNP

Breaking

Monday, May 20, 2024

ខឹងក្មួយនិយាយទូរស័ព្ទលឺៗ និងចេញចូលផ្ទះយប់ជ្រៅពេកទា..ញពូ..ថៅកា..ប់ផ្ទៃមុខនិងក.បណ្តាលអោយស្លា..ប់ ជនស..ង្ស័យត្រូវឃា..ត់ខ្លួន

(បាត់ដំបង) ជនសង្ស័យជាម្តាយមីងជីដូនមួយម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយយកពូថៅដៃកាប់ទៅលើផ្ទៃមុខ និងបំពង់ក ក្មួយស្រីបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោងប្រហែល ១និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។


ជនសង្ស័យជាម្តាយមីងឈ្មោះ ពៅ ដារី ភេទស្រី អាយុ៤៥ឆ្នាំ បានធ្វើសកម្មភាពយកពូថៅដៃកាប់ទៅលើជនរងគ្រោះដែលជាក្មួយស្រី ឈ្មោះ សេង គឹមហ៊ាង អាយុ១៦ឆ្នាំ ដែលរស់នៅផ្ទះជាមួយគ្នាបណ្តាលអោយត្រូវពេញផ្ទៃមុខនិងបំពង់ក ខណៈដែលកំពុងដេកលង់លក់នៅលើគ្រែ បណ្តាលអោយស្លាប់នៅក្នុងថ្លុកឈាម ។


ក្រោយពីឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុគឺខឹងនិងជនរងគ្រោះនិយាយទូរស័ព្ទលឺៗ និងចេញចូលផ្ទះយប់ជ្រៅពេក ណែនាំមិនស្តាប់។ 


បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបវេលដើម្បីរៀបចំសំណុំរឿងចាត់ការតាមនិតិវិធី៕





 

No comments:

Post a Comment

Pages