រន្ទះបាញ់ស្លាប់ក្មេងស្រីម្នាក់និងផ្ទះ០៣ខ្នងរងការខូចខាតដោយខ្យល់កន្ត្រាក់ - BNP

Breaking

Monday, May 20, 2024

រន្ទះបាញ់ស្លាប់ក្មេងស្រីម្នាក់និងផ្ទះ០៣ខ្នងរងការខូចខាតដោយខ្យល់កន្ត្រាក់

(បាត់ដំបង) ក្មេងស្រីម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ និងផ្ទះពលរដ្ឋចំនួន០៣ខ្នងរងការខូចខាតដោយគ្រោះធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកមោងឬស្សី នៃខេត្តបាត់ដំបង។


ករណីគ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គរន្ទះខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៥និង៥០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលអោយរន្ទះបាញ់ក្មេងស្រី០១នាក់ស្លាប់មានឈ្មោះ សុគន្ធ នីសា អាយុ១៣ឆ្នាំ ខណៈដែលក្មេងស្រីរងគ្រោះកំពុងជ្រកភ្លៀងនៅក្រោមផ្ទះរបស់ខ្លួន។


និងខ្យល់កន្ត្រាក់ធ្វើអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ដែលមានម្ចាស់ផ្ទះឈ្មោះ គុណ សីហា ភេទប្រុស អាយុ៣៨ឆ្នាំ  /ឈ្មោះ តាត ផល ភេទប្រុស អាយុ៦៥ /និងឈ្មោះ ពៅ ដេះ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ៕






 

No comments:

Post a Comment

Pages