ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ​ ហ៊ុន​ គីមជាតិ​ បានចាត់អោយលោក​ ឃួន​ ប៊ុន​ ណែត​ នាំយកសម្ភារះសិក្សមកជូនក្មួយស្រីក្រីក្រខ្វះខាតម្នាក់ - BNP

Breaking

Saturday, May 18, 2024

ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ​ ហ៊ុន​ គីមជាតិ​ បានចាត់អោយលោក​ ឃួន​ ប៊ុន​ ណែត​ នាំយកសម្ភារះសិក្សមកជូនក្មួយស្រីក្រីក្រខ្វះខាតម្នាក់

នាថ្ងៃ​សៅរ៍​ ទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០២៤ នេះ លោក ឃួន​ ប៊ុន​ ណែត​ តំណាង​ឲ​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ​ ហ៊ុន​ គីមជា និងលោកជំទាវ​ ព្រមទាំង​បុត្រា​បុត្រី​ រួមទាំងសប្បុរសជន បាននាំយកសម្ភារះសិក្សាទៅជូនក្មួយស្រីក្រីក្រខ្វះខាតម្នាក់រស់នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលបានសំពះ​សុំសម្ភារះសិក្សា​។


សម្ភារៈ​សិក្សារួមមាន​ សៀវភៅ​២ដុំ​ ប៊ិច​ ខ្មៅ​ដៃ​ ជ័រ​លុប​ កាតាប សំលៀកបំពាក់​សិក្សា​ .និងសម្ភារៈ​មួយចំនួនទៀត ។


ជាចុងក្រោយ​​ លោក ឃួន​ ប៊ុន​ ណែត ជំនួសមុខ​អោយក្មួយស្រី​ សូមគោរពជូនពរ​ដល់ម្ចាស់ទាន  ទទួលមគ្គផលកុសលផលបុណ្យដែលបានផ្ញើរតាមខ្ញុំមកធ្វើទានជំនួសនេះសូមអោយម្ចាស់ទានសុខសប្បាយមានសុភមង្គលគ្រប់ពេលគ្រប់វេលាជោគជ័យសម្រេចកិច្ចការទាំងពួងរកសុីមានបានកំអោយស្គាល់ក្រស្គាល់តែមាននិងរូបរាងកាយស្រស់ស្អាតបញ្ញាវៀងវ៉ៃព្រមទាំងពុទ្ធពរបួនគឺ...

អាយុ...វណ្ណៈ...សុខៈ...ពលៈ...និងសម្បត្តិ3គឺ...សម្បតិ្តមនុស្ស...សម្បត្តិទេវតា...សម្បត្តិព្រះនិព្វាន...កុំបីឃ្លៀងឃ្លាតឡើយ....។






 

No comments:

Post a Comment

Pages