រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត - BNP

Breaking

Tuesday, May 21, 2024

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ប៉ៃលិន៖ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ 

លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី ចំនួន ២ខ្នង  ៦០បន្ទប់ និងទីចាត់ការ ២ខ្នង នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។


ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ ការសាងសង់អគារសិក្សាថ្មីទាំងនេះ គឺសុទ្ធតែជាចក្ខុវិស័យ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជួយលើកកម្ពស់វិស័យអប់រំ ក៏ដូចជាការបង្ខិតសាលារៀន ឱ្យនៅកាន់តែជិតបំផុត ដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគេកាន់តែងាយស្រួល និងមានឱកាសទៅរៀនសូត្រ ដូចសិស្សដទៃៗទៀត សមតាមបំណងប្រាថ្នាក្រោមម្លប់សន្តិភាព ដូច្នេះយើងទាំងអស់ ត្រូវរួមសាមគ្គីគ្នា បន្តថែរក្សាការពារសុខសន្តិភាព ដែលមាននេះឱ្យបានគង់វង្ស ព្រោះថាសុខសន្តិភាពជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេស និងនាំឱ្យមានអ្វីៗគ្រប់យ៉ាង។


នាឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៍បានមានប្រសាសន៍ផ្តាំផ្ញើលោកគ្រូ អ្នកគ្រូ  និងកម្មករសាងសង់ទាំងអស់ ត្រូវខិតខំធ្វើការងារ អោយសម្រេចបានទៅតាមផែនការ ដែលបានគ្រោងទុក និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ ជាពិសេស ត្រូវចេះថែទាំសុខភាព ព្រោះរដូវកាលនេះ អាកាសធាតុក្តៅខ្លាំង ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬក៍ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។


បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអោយដឹងថា៖ អគារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅសាលាអនុវិទ្យាល័យផ្សារព្រំ គឺមានអគារសិក្សា ចំនួន ២ខ្នង ស្មើនឹង ៦០បន្ទប់ និងអគារទីចាត់ការចំនួន ២ខ្នង៕







 

No comments:

Post a Comment

Pages