ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន - BNP

Breaking

Tuesday, May 21, 2024

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្រោមអាគាទី៣ ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា។ 


ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១.ឈ្មោះ អ៊ុច ម៉ុនថា ភេទ ស្រី ជនជាតីខ្មែរ មុខរបរ ពិតប្រាកដ ទីលំនៅសង្កាត់វាលវង់ ខណ្ឌ៧មករា។ 

២.ឈ្មោះ ហ៊ុន សុជាតិ ភេទ ស្រី ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខឆ៥ ជាន់ទី៥ អាគាទី៧ ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា។


វត្តុតាងដកហូត៖ ក្រាមពណ៌សថ្លា ចំនួន ១០កញ្ចប់តូច, 

ទូរស័ព្ទម៉ាក់ realme។


បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តុះបណ្តាលនៅអធិការដ្ឋានគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតីវិធី៕



 

No comments:

Post a Comment

Pages