រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលបុកម៉ូតូកង់បីបំរុងបត់ឆ្វេងបណ្តាលអោយខូចខាតយ៉ាងដំណំ - BNP

Breaking

Monday, December 11, 2023

រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលបុកម៉ូតូកង់បីបំរុងបត់ឆ្វេងបណ្តាលអោយខូចខាតយ៉ាងដំណំ

(បាត់ដំបង) រថយន្តស៊េរីទំនើបមួយគ្រឿងខូចខាតផ្នែកខាងមុខយ៉ាងដំណំក្រោយបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកកន្ទុយរ៉ឺម៉កម៉ូតូកង់បីពេញទំហឹងនៅវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចរង្វង់មូលលោកយាយទេព ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។


ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូកង់បីច្នៃដឹកស្មៅមួយគ្រឿង បើកបរដោយបុរសម្នាក់ឈ្មោះ នុន តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើត្រៀមបំរុងបត់ឆ្វេង ក៏មានរថយន្តមួយគ្រឿងមកពីមុខម៉ូតូកង់បីក៏ឈប់ ភ្លាមនោះក៏មានរថយន្តសេរីទំនើបម៉ាក BF-50 ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ប៉ៃលិន 2A-1899 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលមកបុកពីក្រោយពេញទំហឹងបណ្តាលអោយរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។


ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុស្ទូចយកមធ្យោបាយទាំងពីរយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕




 

No comments:

Post a Comment

Pages