មហាជននាំគ្នា ដាក់ការសង្ស័យថា!{កាស៊ីណូ}គ្មានស្លាកយីហោ មួយកន្លែងនៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត អត់មានច្បាប់ - BNP

Breaking

Monday, December 11, 2023

មហាជននាំគ្នា ដាក់ការសង្ស័យថា!{កាស៊ីណូ}គ្មានស្លាកយីហោ មួយកន្លែងនៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត អត់មានច្បាប់

ខេត្តស្វាយរៀង ÷ ពលរដ្ឋខ្មែរនាំគ្នាសម្រុកចូលលេងល្បែង”ជល់មាន់ បៀរ និងហ្គេមបាញ់ត្រី”ខុសច្បាប់នៅក្នុង{កាស៊ីណូ}គ្មានស្លាកយីហោ មួយកន្លែងស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អសមត្ថភាពក្នុងការបង្រ្កាប! ខណៈបនល្បែងសុីសង បានបើកលេងអនាធិបតេយ្យ។


មានសេចក្តីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា! {កាស៊ីណូ}គ្មានស្លាកយីហោ មួយកន្លែងនៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត បង្កប់ល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ឃើញបើកឲ្យពលរដ្ឋខ្មែរចូលលេងពពាក់ពពូន ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង។


ប្រភពដដែលបានបន្តទៀតថា! បនល្បែង”ជល់មាន់ បៀរ និងហ្គេមបាញ់ត្រី”ខុសច្បាប់នៅក្នុង{កាស៊ីណូ}គ្មានស្លាកយីហោ ដែលមានទីតាំងក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ដោយសារម្ចាស់{កាស៊ីណូ}មួយនេះមានរថយន្តសម្រាប់ដឹកជញ្ជូនក្រុមញៀនល្បែងឲ្យមកចូលលេងរាល់ថ្ងៃ ពោលគឺខួបប្រាំង ខួបវស្សា តែម្តង ធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ បញ្ហាអសន្តិសុខ និងភាពភ័យខ្លាច កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

ដូច្នេះហើយ ប្រជាពលរដ្ឋសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគស្នងការនគរបាលជាតិ សូមមេត្តាត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ បង្កប់នៅក្នុង{កាស៊ីណូ}គ្មានស្លាកយីហោ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទាន ដើម្បីធានានូវគោលនយោបាយ.ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយ ក្រសួងមហាផ្ទៃ។

សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕


អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។







 

No comments:

Post a Comment

Pages