សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ០៥នាក់ក្នុងករណីបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន - BNP

Breaking

Saturday, September 23, 2023

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ០៥នាក់ក្នុងករណីបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន


 បាត់ដំបង​ ៖​ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣០នាទី ត្រង់ចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាម​យោ​ប​ល់ដឹកនាំរបស់លោកឧត្តមសេ​នី​យ៍​ទោ​ សាត​ គឹមសាន​ ស្នង​ការ​នៃស្នង​ការដ្ឋានន​គរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កំលាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកំលាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នៃស្នងការដ្ឋានីនគរបាលខេត្តបាត់ដំបង សហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមដងផ្លូវ បង្ក្រាបបានករណីបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង។ 


សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ១.ឈ្មោះ វង្ស គីមឡា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង បាត់ដំបង, ២.ឈ្មោះ ប៉ោយ សីហា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដូនបា ឃុំព្រះដូនបា ស្រុកគាស់ក្រឡ ខេត្ត ខេត្តបាត់ដំបង, ៣.ឈ្មោះ ញឹម ណារ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ៤.ឈ្មោះ ឆាយ ប៊ុនឆុង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង៥.ឈ្មោះ ធា រិទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកំពង់ម្ដេក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ វត្ថុតាងដកហូតបានរួមមាន ៖ 

-ម៉ូតូចំនួន ០៥គ្រឿង (១.ម៉ាកហុងដាឌ្រីម ពណ៌ក្រហម បិតស្កុតពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បាត់ដំបង 1AL-7007, ២.ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ បាត់ដំបង 1T-0623,​ ៣.ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បាត់ដំបង 1AK-2938,​ ៤.ម៉ាកហុងដាស្កុបពី ពណ៌ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1T-6251 និង៥.ម៉ាកយ៉ាម៉ាហាR15 ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1IS-7645) ។

-ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។ 

នាពេលនេះ​ ជនសង័្សយទាំង០៥នាក់រួមនិងវត្ថុតាងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕


No comments:

Post a Comment

Pages