គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ បង្ក្រាប​ទីតាំង​បើកហាង​កាហ្វេ​ បង្កប់​សេវាកម្ម​;​ផ្លូវ​;​ភេទ​ ៣​ទីតាំង​ ឃាត់​ជនសង្ស័យ​១២​នាក់​ - BNP

Breaking

Saturday, September 23, 2023

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ បង្ក្រាប​ទីតាំង​បើកហាង​កាហ្វេ​ បង្កប់​សេវាកម្ម​;​ផ្លូវ​;​ភេទ​ ៣​ទីតាំង​ ឃាត់​ជនសង្ស័យ​១២​នាក់​

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២៣​ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ទៀង​ ច័ន្ទ​សារ​ អធិការ​នគរបាល​ខណ្ឌដូនពេញ​ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​លោក​ ចាប​ ឌី​ណា​ អភិបាលរង​ នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ បាន​ចុះ​រដ្ឋបាល​ពិនិត្យ​ទីតាំង​តាម​ហាង​កាហ្វេ​ បង្កប់​សេវាកម្ម​;​ផ្លូវ​;​ភេទ​ នៅ​ចំណុច​ម្តុំ​ផែ​ថ្ម​ ចំនួន​៣​ទីតាំង​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់​។​

​គោលដៅ​ទី​១៖​ ទីតាំង​បើកហាង​កាហ្វេ​ ផ្លូវ​៨២​ ផ្ទះ​១​ ភូមិ​១៤​ សង្កាត់​ស្រះ​ចក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​០៥​នាក់​ (​ស្រី​៤)​ ក្នុង​នោះ​ ម្ចាស់​ទីតាំង​១​នាក់​ នារី​បំរើ​ ៣​នាក់​និង​អ្នក​ទួល​សេវាកម្ម​;​ផ្លូវ​;​ភេទ​ ១​នាក់​។​

​គោលដៅ​ទី​២៖​ ផ្លូវ​៨០​ ផ្ទះ​លេខ​២៣E០​ ភូមិ​១៤​ សង្កាត់​ស្រះ​ចក​ ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​២​នាក់​នារី​ ជា​អ្នកបំរើ​សេវាកម្ម​;​ផ្លូវ​;​ភេទ​។​

​គោលដៅ​ទី​៣៖​ ផ្ទះ​លេខ​១៣E០​ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ភូមិ​១៥​ សង្កាត់​ស្រះ​ចក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ (​ស្រី​៤)​ ក្នុង​នោះ​មាន​អ្នក​អនាម័យ​ម្នាក់​ អ្នកយាម​ម៉ូតូ​ម្នាក់​ និង​នារី​បំរើ​ការ​សេវាកម្ម​;​ផ្លូវ​;​ភេទ​ ចំនួន​៣​នាក់​។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​៖​ វត្ថុ​តាង​មួយ​ចំនួន​ដែល​បម្រើ​សេវាកម្ម​;​ផ្លូវ​;​ភេទ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ដើម្បី​ធ្វើការ​សាកសួរ​។​ ដោយឡែក​ នារី​បាន​ដែល​បំរើ​ការ​សេវាកម្ម​;​ផ្លូវ​;​ភេទ​ចំនួន​៩​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕





 

No comments:

Post a Comment

Pages