ស្ថានភាពទឹកជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់ជិតដល់ចំណុចប្រកាសអាសន្ន - BNP

Breaking

Friday, September 29, 2023

ស្ថានភាពទឹកជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់ជិតដល់ចំណុចប្រកាសអាសន្ន

(បាត់ដំបង ) ស្ថានភាពទឹកជំនន់ស្ទឹងសង្កែ រហូតមកដល់ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននិងកំពុងហក់ឡើងខ្ពស់កម្ពស់ ១៤.០០ម៉ែត្រ ខណៈ ដែលចំណុចប្រកាសអាសន្នក្នុងកម្រិតកម្ពស់ ១៤.៥០ម៉ែត្រ ហើយកម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពុងចុះអន្តរាគមន៍ដើម្បីច្រកដីដាក់ការុងទប់នៅតាមរបមាត់ស្ទឹងដែលកំពុងហៀរកាត់ផ្លូវចូលទៅលំនៅដ្ឋានប្រជាពលរដ្ឋ ។ 


 ហើយជំនន់ទឹកភ្លៀងនេះដែរ ក៏បានបង្កអោយជន់លិចផលដំណាំ ផ្លូវ ផ្ទះ ផ្សារ សាលារៀនមួយចំនួនដែលនៅតាមរបខាងក្រោមនៃស្ទឹងសង្កែ ពិសេសក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ដែលកំពុងហូរបែកវាលបានបង្ករឲ្យផលដំណាំ ដូចជាស្រូវ និងបន្លែបង្ការផ្សេងៗ ក៏កំពុងរងការលេច រួមនឹងលំនៅដ្ឋានជាច្រើនខ្នងទៀតផងដែរ ។ 


យោងតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ស្ថានភាពទឹកជំនន់នៅតំបន់ប៉ែកខាងលើនៃស្រុកសំឡូត គឺពុំមានភ្លៀងធ្លាក់បន្តទៀតទេ ដែលនេះជាមូលហេតុមិនបង្កឲ្យទឹកស្ទឹងជន់ឡើយ រីឯទំនប់ស្ទាក់ទឹកពហុបំណងសេកសកក៏ត្រូវបានទំលាក់ទ្វារបិទបណ្ដើរៗហើយដែរ ដោយសម្រាប់ព្រឹកនេះ នៅពេលដែលវាហូរស្រុងចុះមកឆ្លងកាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ក៏បានមានការលេចហូរចូលតាមប្រព័ន្ធលូ បណ្ដាលឲ្យតំបន់ទីប្រជុំជនមួយចំនួន ដូចជាផ្សារបឹងឈូក និងតាមដងផ្លូវជាច្រើនខ្សែរក៏រងការលេចលង់ ពិបាកធ្វើចរាចរណ៍ផងដែរ។ 


 មន្ត្រីជំនាញបានឲ្យដឹងបន្ថែមថា៖ ស្ថានភាពទឺកជំនន់ ចាប់ពិថ្ងៃត្រង់នេះទៅនឹងចាប់ផ្ដើមស្រកចុះបណ្ដើរៗហើយ ព្រោះទឹកជំនន់ស្ទឹងសង្កែ មិនត្រូវបានជន់យូរថ្ងៃទេ សម្រាប់ការហក់ឡើងយ៉ាងលឿនប៉ុន្មានថ្ងៃមកនេះ ក៏ព្រោះតែទន្លេសាបទឹកបានជន់ឡើងដែរ៕




 

No comments:

Post a Comment

Pages