ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូបណ្ដាលឲ្យ ស្លា.ប់...មនុស្សម្នាក់នៅនឹងកន្លែងភ្លាមៗ ក្នុងក្រុងសិរីសោភ័ណ........! - BNP

Breaking

Friday, September 29, 2023

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូបណ្ដាលឲ្យ ស្លា.ប់...មនុស្សម្នាក់នៅនឹងកន្លែងភ្លាមៗ ក្នុងក្រុងសិរីសោភ័ណ........!

បន្ទាយមានជ័យ : វេលាម៉ោង២ៈ០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងភ្លាមៗ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខភោជនីយដ្ឋាន ផ្កាយព្រឹក ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


យោងតាមប្រភពព័ត៌មានបងប្អូនប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានបញ្ជាក់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក TOYOTA HILUX ពណ៌ស ពាក់ស្លាក់លេខ បាត់ដំបង 2C.9055 បើកបរពីផ្លូវលំឆ្ពោះមកឡើងផ្លូវជាតិ៥ ដល់ចំណុចផ្លូវបំបែកមុខភោជនីយដ្ឋាន ផ្កាយព្រឹក បានបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី2008 ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1B.4518 អូសឆ្លងផ្លូវទៅបុកហាង ហាក់ ហុក លក់គ្រឿងសំណង់ បណ្ដើរឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។


មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ អ្នកបើកបររថយន្តត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ប្រាំង សារាត ភេទស្រី អាយុ៦៨ រស់នៅភូមិរោចម៉ាស៊ីន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ។ ចំណែកជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុមានឈ្មោះ ខុង សុវណ្ណ ភេទប្រុសអាយុ ៦៧ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានមុខរបរជាអ្នករត់ម៉ូតូឌុប។


ក្រោយពេលកើតហេតុ: អ្នកបើកបររថយន្តភ័យស្លន់ស្លោសន្លប់ត្រូវបានគេបញ្ជូនយកទៅមន្ទីរពេទ្យ វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សានៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។ចំណែកសពរបស់ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕







 

No comments:

Post a Comment

Pages