រថយន្តបុកម៉ូតូបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួស ធ្ង.ន់ - BNP

Breaking

Saturday, September 16, 2023

រថយន្តបុកម៉ូតូបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួស ធ្ង.ន់

ក្រុងព្រះសីហនុ÷ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 6:55នាទីព្រឹក ថ្ងៃសៅរ៍ ទី 16 ខែកញ្ញា ឆ្នាំ 2023នេះតាមបណ្ដោយផ្លូវ 2 ធ្នូ ត្រង់ចំណុចទល់មុខអាហារដ្ឋានសំពៅមាសស្ថិតក្នុងភូមិមួយសង្កាត់ 3 ក្រុងព្រះសីហនុ។


ប្រភពពីរប្រជាពលរដ្ឋនៅម្ដុំនោះប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក honda scoopy ពាក់ផ្លាកលេខ ភ្នំពេញ 1KF-0407 បើកបរដោយជនជាតិខ្មែរ ភេទប្រុស ធ្វើដំណើរម្នាក់ឯង ជិះចេញពី ជើងទៅត្បូង លុះមកមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តតាក់ស៊ីមួយគ្រឿងទៀតម៉ាក់ ព្រោះពាក់ផ្លាកលេខ ភ្នំពេញ 2AD-9514 បើកបរដោយជនជាតិខ្មែរ ភេទប្រុស ធ្វើដំណើរម្នាក់ឯង រួចក៏បុកម៉ូតូពីក្រោយ ពេញមួយទំហឹងបណ្ដាលឲ្យរថយន្តហ្នឹងម៉ូតូ ខូចខាតជាដំណំ ចំណែកឯម្ចាស់ម៉ូតូ រងរបួសធ្ងន់ ភ្លាមៗនោះ។អ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករថយន្តនិងម៉ូតូនៅហ្នឹងកន្លែងកើតហេត្ត។


ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ បានវាស់វែងនិងលើកយកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់៕






 

No comments:

Post a Comment

Pages