មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានក្រើនរំលឹកដល់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺត្រូវសហការជាមួយស្ថាប័នពាក់ពន្ធ័ពិសេសស្ថាប័នអយ្យការដើម្បីគ្រប់គ្រងឱ្យបានធនធានធម្មជាតិនិងសំណល់រឹងរាវ - BNP

Breaking

Saturday, September 16, 2023

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានក្រើនរំលឹកដល់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺត្រូវសហការជាមួយស្ថាប័នពាក់ពន្ធ័ពិសេសស្ថាប័នអយ្យការដើម្បីគ្រប់គ្រងឱ្យបានធនធានធម្មជាតិនិងសំណល់រឹងរាវ

កំពង់ស្ពឺ៖ រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន ឯកឧត្តម ផៃ ប៊ុនឈឿន ​បានលើកឡើងថា ព្រៃឈើ សត្វព្រៃគឺជាធនធានធម្មជាតិមិនអាចខ្វះបាន និងក៏ជាអេកូទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តកំពង់ស្ពឺ ខណៈខេត្តនេះសំបូរទៅដោយសហគមន៍ទេសចរណ៍ធម្មជាតិ និងកែច្នៃរាប់សិបកន្លែង។ដូច្នេះមន្ទីរជំនាញបរិស្ថានខេត្ត ពិសេសប្រធានមន្ទីរទើបឡើងថ្មីត្រូវតែយកអស់កម្លាំងកាយចិត្ត សហការឱ្យបានស្អិតរមួតជាមួយស្ថាប័នពាក់ពន្ធ័ពិសេសអយ្យការតុលាការដើម្បីបង្ការទប់ស្កាត់និងគ្រប់គ្រងឱ្យបាននូវធនធានធម្មជាតិដែលនៅសេសសល់តិចតួចនេះឱ្យស្ថិតនៅគង់វង្ស។


ការលើឡើងនេះធ្វើឡើងក្នុងឱកាសប្រកាសតែងតាំងលោក ចាន់ថេត ថានរៈ ជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺជំនួសលោក ឱម ម៉ាកធារី ដែលត្រូវចូលនិវត្តន៍ នៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ 


ឯកឧត្តម ផៃ ប៊ុនឈឿន បានលើកឡើងដោយគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នបានក្លាយជាខេត្តឧស្សាហកម្មទេសចរណ៍និងឧស្សាហកម្មកាត់ដេរ ដែលមានរោងចក្រសហគ្រាសច្រើនទី២បន្ទាប់ពីខេត្តកណ្តាល។ ថ្វីត្បិតខេត្តនេះទើបតែរួចផុតពីការញាំញីដោយភ្លើងសង្គ្រាម តែខេត្តនេះមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងស៊ីវិល័យក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល។


ជាមួយនិងកំណើនរោងចក្រសហគ្រាសយ៉ាងច្រើនដែលកំពុងដំណើរការនិងផ្តល់ការងាររាប់ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ ពិសេសរមណីយដ្ឋានសំបូរបែប ប្រធាន មន្ទីរបរិស្ថានខេត្តក៏ត្រូវបន្តយកចិត្តទុក ដាក់​ បញ្ហាសំរាម កាកសំណល់រាវ និងរឹងនៅតាមទីប្រជុំជន ដើម្បីឱ្យស្របតាមគោលបំណងរបស់ប្រជាពលរដ្ឋ ហើយបន្តយកចិត្តទុកដាក់ចំពោះបរិស្ថានក្នុងតំបន់ទេសចរណ៍បានស្អាត មានតំបន់ការពារធម្មជាតិ ឧទ្យានជាតិ រមណីយដ្ឋានធម្មជាតិ ធ្វើយ៉ាងណាឱ្យទីរមណីយដ្ឋាន ក្លាយជាកន្លែងទាក់ទាញនៃភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកលេងកម្សាន្ត៕





 

No comments:

Post a Comment

Pages