ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចសម្ភារៈពលរដ្ឋពីស្រុកសូទ្រនិគម - BNP

Breaking

Monday, September 11, 2023

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចសម្ភារៈពលរដ្ឋពីស្រុកសូទ្រនិគម

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ប្រទះឃើញ ជនសង្ស័យ០១ នាក់ កំពុង បើកម៉ូតូ សណ្ដោងរ៉ឺម៉ក មានដឹកម៉ាស៉ីន និង សម្ភារៈ គួរអោយសង្ស័យ ក៏បានធ្វើការស្ទាក់ និងនាំមក ធ្វើការសាកសួរនាំ ។

ជនសង្ស័យ មាន ឈ្មោះ ស៊ុំ សិត (ហៅសាំង) ភេទប្រុស អាយុ ៣១ឆ្នាំ ទីកន្លែងកំណើត នៅភូមិស្ពានជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិវាល ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។បន្ទាប់ពីបានធ្វើការសាកសួរនាំ ជនសង្ស័យ បានសារភាពថាសម្ភារ និងម៉ាស៊ីន ដែលខ្លួនកំពុងដឹកនេះ គឺបានលួចចេញពីចំណុចមាត់ស្រះទឹកក្នុងវាលស្រែ ស្ថិតក្នុងភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។

នគរបាលស្រុកសូទ្រនិគម ដើម្បីស្រាវជ្រាវរកជនរងគ្រោះ នៅក្នុងភូមិសាស្ត្រឃុំដានរុន ទើបដឹងថាម៉ាស៊ីនដែលជនសង្ស័យកំពុងដឹកនេះ ជារបស់ជនរងគ្រោះឈ្មោះ ជុច ឈឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ កសិករ នៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ដែលបានបាត់ ម៉ាក សៀងហៃ កម្លាំង១៦ សេះ បន្ទាប់ពីយកទៅដាក់បូមទឹកដាក់ស្រែ កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ទទួលជូន អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីបន្តនីតិវិធីច្បាប់ ៕






 

No comments:

Post a Comment

Pages