ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ត្រូវបានកម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន - BNP

Breaking

Monday, September 11, 2023

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ត្រូវបានកម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥:៣៥នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ និងប៉ុស្ដិ៍នគបាលរដ្ឋបាលពផ្សារថ្មី៣ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់  ពីបទលួចទូរស័ព្ទដៃ និងសមគំនិតក្នុងអំពើលួច នៅចំណុចក្នុងគ្លីនិចខេមរា អគារលេខ១០ ផ្លូវ១១៧ ភូមិ៧ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។ ជនរងគ្រោះ០១នាក់ឈ្មោះ លឹម មុយលី ភេទស្រី ​ជនជាតិខ្មែរ ទីលំ​នៅបច្ចុប្បន្ន សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១- ឈ្មោះ ចាន់ នីនហៅពេជ្រ ភេទស្រី ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ខេធីវី៧៨៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ បគ្គលិកម៉ាស្សា។​

២- ឈ្មោះ សុខ ភក្ដីហៅទី ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ មិនពិតប្រាកដ មុខរបរ កម្មករសំណង់ (មានសារធាតុញៀន)។​


វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ ចំនួន០៣គ្រឿង (ទូរស័ព្ទម៉ាក IPHONE 14PRU MAX ពណ៌ ស, ទូរស័ព្ទម៉ាកI PHONE 14PRU MAXពណ៌ ខ្មៅ, ទូរស័ព្ទម៉ាកIPHONE 11PRU MAXពណ៍ទឹកមាស។


លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង ប្រាប់ឲ្យដឹងថានៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៧:៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ថាបានបាត់ទូរសពដៃចំនួន០៣គ្រឿង នៅក្នុងគ្លីនិចខេមរា អគារលេខ១០ ផ្លូវ១១៧ ភូមិ៧ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។


បន្ទាប់ពីទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ នីន ហៅពេជ្រ បាននៅចំណុចផ្ទះជួលគ្មានលេខ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ក្រោយពីឃាត់ខ្លួនជនសង្ស័ុយខាងលើ សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ភក្ដី នៅចំណុចផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមនឹងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង។


បច្ចុប្បន្នជនសង្ស័យ​ទាំង២ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕





 

No comments:

Post a Comment

Pages