ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីទទួលផលចោរកម្ម - BNP

Breaking

Thursday, August 3, 2023

ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីទទួលផលចោរកម្ម

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៦ និង០០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម ស្ថិតនៅចំណុចផ្ទះទទួលផលចោរកម្ម ក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។


តាមការបំភ្លឺរបស់ឈ្មោះ សឿង គឹមស៊ុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានមុខរបរជាបុគ្គលិក ក្រុមហ៊ុនវីរ: ប៊ុនថាំ ដែលជាជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល១០ និង ០០នាទីព្រឹក នៅចំណុចមុខសាលា សកលវិទ្យាល័យន័រតុន ស្ថិតក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ខជ្រោយចង្វារ រាជធានីភ្នំពេញ ជនរងគ្រោះ ឈ្មោះ សឿង គឹមស៊ុន  បានដាក់ម៉ូតូរបស់ខ្លួននៅមុខសកលវិទ្យាល័យ ហើយយកអីវ៉ាន់អោយអតិថិជន លុះត្រឡប់មកវិញស្រាប់តែបាត់ម៉ូតូ។ ជនរងគ្រោះ បានបន្តទៀតថា ដោយខ្លួនបានដាក់ប្រព័ន្ធGPS ក្នុងម៉ូតូហើយបានតាមសញ្ញាGPS រហូតមកដល់ ចំណុចឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទើបខ្លួនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលក្បាលត្រាចតែម្ដង សម្ភារៈបាត់បង់ម៉ូតូ០១គ្រឿង ស្លាកលេខ ភ្នំពេញ1JZ-1674 ឆ្នាំ២០២៣ ។


លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ចាក់ឲ្យដឹងថា ៖ ក្រោយពេលទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ កម្លាំងអន្តរាគមន៍ ផែនការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ដឹកនាំដោយ លោក អធិការនគរបាលស្រុកផ្ទាល់ បានចុះបង្រ្កាបទីតាំងទទួលផលចោរកម្ម០១កន្លែង ស្ថិតក្នុងភូមិ​ត្រពាំងស្មាច់ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​ បានធ្វើការស៊ីបអង្កេតស្រាវជ្រាវ កំណត់បានមុខសញ្ញាជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ជា វ៉ា ហៅពៅ ភេទប្រុស  អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្មាច ឃុំក្បាលត្រាច​ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាម្ចាស់ផ្ទះ ២-ឈ្មោះ ម៉ម ប៊ុនសៀ ភេទប្រុស  អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។


វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូសង់C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន ០៤គ្រឿង, ស្លាកលេខចំនួន ៤១សន្លឹក និងសម្ភារ:បំបែកចេញពីគ្រឿងម៉ូតូមួយចំនួន ។


លោកអធិការបានបន្តថា បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបំពេញនីតីវិធី និងបញ្ជូនទៅកាន់ជំនាញខេត្តចាត់ការបន្ត៕




 

No comments:

Post a Comment

Pages