ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន - BNP

Breaking

Thursday, August 3, 2023

ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន

ខេត្តកោះកុង ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២ និង០០នាទី ដោយមានការចង្អុលបង្ហាញពីលោឧត្តមសេនីយ៍ទោ ស្នងការ លោកវរសេនីយ៍ឯក លឹម សែងច័ន្ទ អធិការ បានដឹកនាំកម្លាំង នៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ាក់ខ្លង ចុះបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចព្រែក២ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (ស្រី  ០១នាក់)។


មន្រ្តីនគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហ៊ុន សុភា ហៅ ហ៊ិន ម៉ាប់ ភេទប្រុស អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ។ ២-ឈ្មោះ ធី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិ វៀតណាម។


វត្ថុតាងដកហូតរួមមាន ៖

-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន ០៤កញ្ចប់ធំ

-ទូរស័ព្ទ ០១គ្រឿង

-ទឹកប្រាក់ ៨ម៉ឺនរៀល និងសម្ភារៈសំរាប់វិចខ្ចប់មួយចំនួន។


បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត៕



 

No comments:

Post a Comment

Pages