ឯកឧត្តម គួច ចំរើនបានអញ្ជើញចូលរួមអមដំណើរឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ក្រុងព្រះសីហនុ.! - BNP

Breaking

Saturday, August 12, 2023

ឯកឧត្តម គួច ចំរើនបានអញ្ជើញចូលរួមអមដំណើរឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ក្រុងព្រះសីហនុ.!

(ព្រះសីហនុ)ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


ជាមួយគ្នានោះក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ព្រមទាំងប្រតិភូអន្តរក្រសួង លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។


លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើអត្ថាធិប្បាយគម្រោងស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទី៣ ដែលរាជរដ្ឋាភិបាលបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងព្រះសីហនុចំនួន ៣៧ ខ្សែស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វាក់ បន្ទាប់ពីការចុះហត្ថលេខាប្រគល់ទទួលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3)  កាលពីម្សិលម៉ិញថ្ងៃទី១០ ខែសីហានេះ ថ្ងៃនេះ  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។ ស្ថានីយប្រព្រឹត្តកម្ម ជាកន្លែងបន្សុទ្ធទឹកកខ្វក់ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាតស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។

ស្ថានីយប្រព្រឹត្ដកម្មទាំងនេះ ប្រើបចេ្ចកវិទ្យាចុងក្រោយ MABR ជាបច្ចេកវិទ្យាដែលមានស្ថិរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។

លោកបានបញ្ជាក់ថា ខេត្តខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បីទីតាំង ដែលទី១.PS1 មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ៥.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ  ទី២.PS2 មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ៧.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ  និងស្ថានីយទី៣ ដែលជាស្ថានីយទើបនឹងស្ថាបនារួច មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលនឹងត្រូវបានដាក់ឱ្យដំណើរការ នៅចុងខែកក្កដានេះ។ ក្រៅពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ ខេត្តនៅមានស្ថានីយបូមបណ្ដាក់ទឹកកខ្វក់ជាច្រើនទីតាំងផ្សេងទៀត ក្នុងនោះ ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់អូរឈើទាល លើផ្ទៃដី (១៦ហិកតា) ក្នុងក្រុងព្រះសីហនុ៕






 

No comments:

Post a Comment

Pages