លោកជំទាវ បាន ស្រីមុំអញ្ជើញចូលរួម ពិធីទិវាមច្ឆាជាតិ ១ កក្កដា ២០២៣ និងបាន លែងកូនត្រីចម្រុះចំនួន១៥០០០ក្បាល នៅស្រុកសាលាក្រៅ - BNP

Breaking

Saturday, August 12, 2023

លោកជំទាវ បាន ស្រីមុំអញ្ជើញចូលរួម ពិធីទិវាមច្ឆាជាតិ ១ កក្កដា ២០២៣ និងបាន លែងកូនត្រីចម្រុះចំនួន១៥០០០ក្បាល នៅស្រុកសាលាក្រៅ

ប៉ៃលិន ៖រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា នៅចំណុចសំណង់ស្ទាក់ទឹក ស្ថិតនៅភូមិកំពង់ចំលងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាខេត្ត លោក-លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករផងដែរ។


នាឱកាសនោះលោកជំទាវ បាន ស្រីមុំ បានចាត់ទុកថា ការលែងកូនត្រីពូជ គឺដើម្បីបំផុសមហាជនឲ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលឲ្យមានភាពប្រសើរឡើង ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល កំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទាំងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅឲ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់ អភិវឌ្ឍន៍វិស័យជលផលក្នុងមូលដ្ឋាន។


លោកជំទាវអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរ ត្រូវបន្តផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តិនានា ជូនដល់ប្រជាពលរដ្ឋអោយបានយល់ និងត្រូវរួមគ្នាធ្វើការបង្ក្រាបនូវរាល់បទល្មើសនេសាទ ដែលមាននៅក្នុងមូលដ្ឋាន ដោយធ្វើការសហការណជាមួយ សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ។ បំផុសអោយប្រជាពល រដ្ឋធ្វើការអភិវឌ្ឍន៍ វារីវប្បកម្ម ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញសហគមន៍នេសាទដែលបាន បង្កើតរួចឲ្យបានរឹងមាំ និងត្រូវរួមគ្នាថែរក្សាព្រៃលិចទឹកឲ្យបានគង់វង្សទុកជាជម្រកត្រីពងកូន។ 


លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និនេសាទខេត្តប៉ៃលិនបានឱ្យដឹងថា នៅក្នុងឱកាសទិវាមច្ឆជាតិ០១ កក្កដា ២០២៣ ដ៏មហោឡារិកនេះ យើងរៀបចំពិធីលែងកូនត្រីចម្រុះចំនួន១៥០០០ក្បាល និងមេត្រីពូជមួយចំនួនដើម្បី ធ្វើឱ្យអាងស្ទាក់ទឹកនេះសម្បូរទៅដោយមច្ឆជាតិឡើងវិញសម្រាប់បម្រើដល់សេចក្តីត្រូវការហូបចុករបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នេះម្យ៉ាងទៀតនៅឆ្នាំក្រោយនេះ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន មានគម្រោងនឹងប្រារព្វពិធីទិវាមច្ឆជាតិ នៅតំបន់ផ្សេងៗទៀត ក្នុងខេត្តប៉ៃលិនរបស់យើង៕





 

No comments:

Post a Comment

Pages