ពិធីអបអរសាទរខួបលេីកទី៧២ នៃថ្ងៃកំណេីតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ ដល់ ២៨ មិថុនា ២០២៣) នៅសណ្ឋាគារ GRANVIA KYOTO ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន - BNP

Breaking

Sunday, July 2, 2023

ពិធីអបអរសាទរខួបលេីកទី៧២ នៃថ្ងៃកំណេីតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ ដល់ ២៨ មិថុនា ២០២៣) នៅសណ្ឋាគារ GRANVIA KYOTO ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន

ទីក្រុងក្យូតុ៖ នៅថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងក្យូតុ នៃតំបន់អូសាកា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៉ឹម ឡាវីន ប្រធានក្រុមការងារទទួលបន្ទុកតំបន់អូសាកា នៃប្រទេសជប៉ុន និងប្រតិភូអមដំណើរ បានសហការជាមួយគណ:កម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន ប្រធាន អនុប្រធានសាខាបក្សប្រចាំតំបន់ សកម្មជន និងសមាជិកសមាជិកាបក្ស រៀបចំពិធីអបអរសាទរខួបលេីកទី៧២ នៃថ្ងៃកំណេីតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ ដល់ ២៨ មិថុនា ២០២៣) នៅសណ្ឋាគារ GRANVIA KYOTO ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងជាប្រធានគណ:កម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន ដែលមានអ្នកចូលរួមសរុបចំនួន ៩០ នាក់ (ស្រី ៤៥ នាក់) និង មានជនជាតិជប៉ុនចូលរួមចំនួន០៦ នាក់។


ទន្ទឹងនឹងនេះ ឯកឧត្តម អ៉ឹម ឡាវីន ប្រធានក្រុមការងារទទួលបន្ទុកតំបន់អូសាកា បានលេីកឡេីងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត ជាច្រើនឥតគណនាដែលកើតឡើងពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញីដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្សឱ្យក្លាយជាទឹកដីមួយដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរនិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។


ឯកឧត្តម អ៉ឹម ឡាវីន បានបន្តថារាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដោយកសាងបាននូវសមិទ្ធផលជាច្រើនគ្រប់វិស័យនៅទូទាំងប្រទេសដូចដែលយើងទាំងអស់គ្នាបានដឹង និងបានឃើញស្រាប់។


ឯកឧត្តម អ៉ឹម ឡាវីន  បានគូសបញ្ជាក់អំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។







 

No comments:

Post a Comment

Pages