ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ២,៥០០នាក់ ចូលរួមហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃដំបូង នៅខេត្តត្បូងឃ្មុំ - BNP

Breaking

Sunday, July 2, 2023

ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ២,៥០០នាក់ ចូលរួមហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃដំបូង នៅខេត្តត្បូងឃ្មុំ

អូររាំងឪ ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន ២,៥០០នាក់ បានបើកយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តត្បូងឃ្មុំ និងបានបន្តមកឃុំទាំង០៧ ក្នុងស្រុកអូររាំងឪ ។ 


សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ 


គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ។ 


គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិពណ៌ សន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

ដោយឡែកនៅខេត្តត្បូងឃ្មុំ បានរៀបចំហែក្បួនបើកយុទ្ធនាការឃោសនា តាមកាលកំណត់របស់ គជប ទូទាំងខេត្ត មកពី៧ស្រុក ដែលមានសមាជិក សមាជិកាគណបក្សមកពីគ្រប់ទិសទីទូទាំងខេត្តចំនួន ២១,៥០០នាក់ ។ 






 

No comments:

Post a Comment

Pages