សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន និងបានបម្រើប្រជាជននៅគ្រប់កាលៈទេសៈ - BNP

Breaking

Wednesday, July 19, 2023

សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន និងបានបម្រើប្រជាជននៅគ្រប់កាលៈទេសៈ

ថ្ងៃទី១៩ ឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានិងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកបក្ស ៨០០នាក់ នៅឃុំគគីរសោម ស្រុកស្វាយទៀប ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។


សម្តេចបណ្ឌិត ម៉ែន សំអន បានថ្លែងគូសបញ្ជាក់ថា ៖ រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ត ទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជារបស់ប្រជាជន និងបានបម្រើប្រជាជននៅគ្រប់កាលៈទេសៈ ។


ទទ្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។ 


សូមបញ្ជាក់ថា នៅក្នុងចុងបញ្ចប់នៃកម្មវិធី សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមការងារ ក៏បានបង្រៀន សមាជិក សមាជិកាបក្សឲ្យចេះគូសសន្លឹកឆ្នោតផងដែរ ៕







 

No comments:

Post a Comment

Pages