ឃាត់ខ្លួន​ឈ្មោះ​ មូល​ រតន ដែល​ជា​អ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើម្បីសុំ និងជម្រិតទារប្រាក់ ពីថ្នាក់ដឹកនាំ អង្គភាពនានា - BNP

Breaking

Wednesday, July 19, 2023

ឃាត់ខ្លួន​ឈ្មោះ​ មូល​ រតន ដែល​ជា​អ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើម្បីសុំ និងជម្រិតទារប្រាក់ ពីថ្នាក់ដឹកនាំ អង្គភាពនានា

នៅ​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែ​កក្កដា​ ឆ្នាំ​២០២៣ អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​ព្រះរាជអាជ្ញាអមសាលារាជដំបូងរាជធានីភ្នំពេញ​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​ សហការ​ជា​មួយ​ស្នងការ​ដ្ឋាន​រាជធានី​ភ្នំពេញ​ បានឃាត់ខ្លួន​ឈ្មោះ​ មូល​ រតន: ដែល​ជា​អ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើម្បីសុំ និងជម្រិតទារប្រាក់ ពីថ្នាក់ដឹកនាំ អង្គភាពនានា។ បន្ទាប់​ពី​ការ​សាកសួរ​ជន​សង្ស័យ​ បាន​សារ​ភាព​ពី​ការ​ប្រព្រឹត្ត​បទ​ល្មើស​ខាង​លើ​ពិតប្រាកដ​មែន​ចាប់​តាំង​ពី​ឆ្នាំ​២០២១ មក បន្ថែម​ពី​នោះ​ក៏​ធ្លាប់​បាន​ក្លែង​បន្លំ​ជា​អ្នក​សារព័ត៌មាន​មក​ពី​បណ្តា​សារព័ត៌មាន​ផ្សេង​ៗ​ ជា​ច្រើន​ផង​ដែរ​ ក្នុង​គោល​បំណង​ឆបោក​ប្រាក់។ នៅ​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០២៣ នាយកដ្ឋាន​បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់។






 

No comments:

Post a Comment

Pages