រថយន្តហេមមើពាក់ស្លាកលេខ ភ្នំពេញ 2BR-5557 បើកបុ...កនារីម្នាក់ស្លា...ប់យ៉ាងអណោ...ចអា....ធ័មលើទ្រូងផ្លូវ - BNP

Breaking

Tuesday, July 4, 2023

រថយន្តហេមមើពាក់ស្លាកលេខ ភ្នំពេញ 2BR-5557 បើកបុ...កនារីម្នាក់ស្លា...ប់យ៉ាងអណោ...ចអា....ធ័មលើទ្រូងផ្លូវ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ....ត់មួយបានកើតឡើងរវាងរថយន្តហេមមើពាក់ស្លាកលេខ ភ្នំពេញ 2BR-5557 និងម៉ូតូស្កូពីពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1CU-8104 បណ្តាលឱ្យនារីម្នាក់ស្លា....ប់បាត់បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។


ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្រោមស្ពានអាកាសក្បាលថ្នល់ កាលពីវេលាម៉ោង ៨ៈ ៣០ នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ខណៈកំពុងមានភ្លៀងរលឹម ស្រាប់តែមានរថយន្តហេមមើពណ៌សមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនត្រង់ចំណុចផ្លូវកោង និងបានបុកនារីម្នាក់យ៉ាងពេញទំហឹង គៀបចំចំហៀងក្រោមកង់រថយន្តខាងឆ្វេង ខណកំពុងកំពុងជិះម៉ូតូស្កូពីចេញពីផ្ទះទៅទិញសម្ភារៈប្រើប្រាស់។


បើតាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានរៀបរាប់ថា៖ ទាំងរថយន្តម៉ាកហេមមើ និងម៉ូតូ បើកបរក្នុងទិសដៅស្របគ្នាចុះពីស្ពានច្បារអំពៅបត់សំដៅទៅផ្លូវនរោត្តមដែលជាចំណុចផ្លូវកោងខ្លាំង ប៉ុន្តែដោយសាររថយន្តនោះបើកបរយ៉ាងលឿនត្រង់ចំណុចផ្លូវកោង ធ្វើឱ្យរថយន្តបួងចង្កូតមិនទាន់ ទើបបណ្តាលឱ្យមានគ្រោះថ្នាក់នេះតែម្តង។


សាក្សីនៅកន្លែងកើតហេតុ បានបន្ថែមថា៖ រថយន្តម៉ាកហេមមើពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BR-5557 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ហើយបានចុះពីរថយន្តរត់គេចខ្លួនបាត់ភ្លាមៗ ចំណែកនារីរងគ្រោះបានដេកដួលក្នុងថ្លុកឈាម រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយនៃមន្ទីពេទ្យឯកជនមួយដឹកទៅសង្ត្រោះបន្ទាន់ភ្លាមៗផងដែរ ប៉ុន្តែអកុសលដោយសារស្ថានផាបរបួសធ្ងន់ធ្ងរពេកមិនអាចង្រ្គោះបាន ក៏ត្រូវស្លាប់បាត់បង់ជិវិតនៅមន្ទីពេទ្យតែម្តង។ នារីរងគ្រោះត្រូវបានគេស្គាល់ច្បាស់ថាមានឈ្មោះ ឡា ម៉ាលី អាយុ ២៤ ឆ្នាំ រស់នៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។


ក្រោយហេតុការណ៍ភ្លាមៗ ក៏មានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកើតហេតុផងដែរ ដោយសហការជាមួយផ្នែកជំនាញនគរបាលចរាចរណ៍ និងបានលើកស្ទូចទាំងរថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។


គួររម្លឹកផងដែរថា ប្រជាជនច្រើនសង្កេតឃើញថាអ្នកដែលមានរថយន្តទំនើបៗមួយចំនួនហាក់មិនគោរពច្បាប់ចរាចរណ៍ ធ្វេសប្រហែល ខ្ជីខ្ជារ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកធ្វើដំណើរលើដងផ្លូវយ៉ាងអណោចអាធមជាហូរហែរ។


កន្លងមកសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ដូច្នេះថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាមហាជនបានយកចិត្តទុកដាក់ខ្ពស់ និងជាសំណូមពរដល់ភាគីពាក់ព័ន្ធរាស្រ្តនិងរដ្ឋ «រួមគ្នាប្រឆាំងនឹងអ្នកបើកបរដែលមានឥរិយាបទឃោរឃៅ គ្មានគុណធម៌ សីលធម៌ ធ្វេសប្រហែស និងបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដ៏ទៃ។

 

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា៖ លោកមិនគាំទ្រជាដាច់ខាតចំពោះការបង្កគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យជនរងគ្រោះស្លាប់ និងរបួស ហើយជនបង្កអាងលើការបង់លុយបញ្ចប់រឿងនោះទេ។  ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍នៅជាប់បណ្តឹងអាជ្ញា​ ហើយត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់។


 

យោងមាត្រា ៨២ ករណីបង្កឲ្យស្លាប់ដោយអចេតនា នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចែងថា៖ ជនណាបើកបរដោយបង្កអោយស្លាប់ដល់អ្នកដទៃដោយអចេតនា ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន ដោយដាក់ពន្ធនាគារ ពីមួយឆ្នាំទៅបីឆ្នាំ រឺ /និងផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរ​លានរៀល ទៅប្រាំមួយលានរៀល។ ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្ត បទល្មើសស្ថិតក្នុងស្ថានភាពណាមួយ ក្នុងចំណោមស្ថានភាពគ្មានប័ណ្ណបើកបរ ស្ថិតក្នុងស្ថានភាពស្រវឹង បណ្តាលអោយមានស្លាប់មនុស្សច្រើននាក់ ឬរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។




 

No comments:

Post a Comment

Pages