សកម្មភាពលោក កង វង ចុះពិនិត្យលទ្ធផលការងារនានាក្នុងមូលដ្ឋាន - BNP

Breaking

Wednesday, June 21, 2023

សកម្មភាពលោក កង វង ចុះពិនិត្យលទ្ធផលការងារនានាក្នុងមូលដ្ឋាន

(រាជធានីភ្នំពេញ) ÷ ថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នាវេលាម៉ោង ៤:៣០នាទីល្ងាច រដ្ឋបាលសង្កាត់ចោមចៅទី១ 

មានលោក  កង វង ចៅសង្កាត់ បានចុះពិនិត្យការដ្ឋានជួសជុលផ្លូវបេតុង មានសសៃដែក ជាមួយប្រធានក្រុមហ៊ុន ក្រុមការងារភូមិ និងប្រជាពលរដ្ឋ ពួកគាត់សប្បាយរីករាយដែលទទួលបានផ្លូវ១ខ្សែ ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 


គួរកត់សម្គាល់ឃើញថាក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សមិទ្ធផលនានា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវប៊ូតុង ប្រឡាយរំដោះទឹកត្រូវបានស្ដារនិងថែទាំជាប្រចាំពីសំណាក់រដ្ឋបាលសង្កាត់ចោមចៅទី១ និងការងារអាទិភាពផ្សេងៗដែលត្រូវដោះស្រាយបន្ទាន់លោក កង វង ជាចៅសង្កាត់តែងតែចុះដោះស្រាយជាបន្តបន្ទាប់ដោយមិនរង់ចាំយូរ។ 


ប្រសិនបើក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ ក្រោមការដឹកនាំរបស់លោកកង វង ដែលជាចៅសង្កាត់មានការខ្វះចន្លោះ ឬអសកម្មការងារកន្លែងណាមួយនោះសូមទំនាក់ទំនងមកទូរសព្ទតាមរយៈលេខ ។ 






 

No comments:

Post a Comment

Pages