នារីជើងខ្លាំងម្នាក់ឈ្មោះ ចែមុំ ល្បីរកស៊ីបទល្មើសធនធានធម្មជាតិតាំងពីរ(ឈើរហូតដល់ធ្យូង)ដុះស្លែគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប - BNP

Breaking

Wednesday, June 21, 2023

នារីជើងខ្លាំងម្នាក់ឈ្មោះ ចែមុំ ល្បីរកស៊ីបទល្មើសធនធានធម្មជាតិតាំងពីរ(ឈើរហូតដល់ធ្យូង)ដុះស្លែគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប

ចេញផ្សាយ/២១/០៦/២០២៣

ក្រចេះ÷នៅយប់ថ្ងៃអង្គារទី២០ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ០៨:៥៣ នាទីអង្គរភាពអ្នកសារព័ត៌មានយើងខ្ញុំបានតាមថតផ្ដិតយករូបភាពឡានដឹកធ្យូង៣គ្រឿងប្រភេទសាំងយ៉ុង ដឹកធ្យូងចេញពីទឹកដីស្រុកចិត្របុរី ឆ្លងកាត់ស្រុកស្នួលខេត្តក្រចេះឆ្ពោះទៅប្រទេសវៀតណាមតាមច្រកជ្រោះជ្រៅជាយឃ្លាំងយ៉ាងរលូនគ្មានរំខានដល់សមត្ថកិច្ចណាម្នាក់ឡើយឡានដឹកធ្យូងនេះដោយគេស្គាល់ថាម្ចាស់ឈ្មោះចែមុំគឺជាអ្នករកស៊ីបទល្មើសធនធានធម្មជាតិ(ឈើរហូតដល់ដឹកធ្យូង)ដុះស្លែរយៈពេលយូរឆ្នាំមកហើយ។

ជុំវិញករណីដឹកជញ្ជូនធនធានធម្មជាតិ(ធ្យូង)នេះផងដែរមហាជនលោកលើកឡើងថាស្នើសុំ!និងសំណូមពរដល់លោក សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដក្រចេះ នឹងជាប្រធានគណ:កម្មការបង្រ្កាបធនធានធម្មជាតិទូទាំងខេត្ដក្រចេះមេត្តាទប់ស្កាត់ឈ្មួញរកសុីបទល្មើសធនធានធម្មជាតិ(ធ្យូង)ឈ្មោះចែមុំផងទាន។







 

No comments:

Post a Comment

Pages