ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន១៩កញ្ចប់ - BNP

Breaking

Saturday, June 10, 2023

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន១៩កញ្ចប់


 ភ្នំពេញ៖ នៅ ថ្ងែទី១០ខែ មិថុនា ឆ្នាំ២០២៣ កម្លាំងល្បាតអធិការខណ្ឌចំការមន បានឃាត់ជនសង្ស័យម្នាក់ ពីបទរក្សាទុកសារធាតុញៀន នៅចំណុច  ផ្លូវ ៥០៨ កែង ៩៩ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។


ជនសង្ស័យឈ្មោះ អ៊ូ សារិទ្ធ ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅម្តុំផ្សារកាណាសុីធី សង្កាត់ ចោមចៅ ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

-វត្ថុតាងដកហូត ក្រាម សថ្លា ចំនួន ១៩ កញ្ចប់  ៩កញ្ចប់ ធំល្មម ១០ កញ្ចប់តូច និងទូរសព្ទ័ដៃ ២គ្រឿង ម៉ាក សាំសុងទាំង ២គ្រឿង និងម៉ូតូ ១គ្រឿង ម៉ាក ប៊ីត ពណ៌ខៀវ ស ស្លាកលេខ ១CX ៦៩៨២ភ្នំពេញ។

    ជនសង្ស័យនេះ ជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕


No comments:

Post a Comment

Pages