បុរសម្នាក់ បានរងរបួសបែកមុខបែកមាត់ និងម្នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីពួកគេជិះម៉ូតូលឿន ជ្រុលទៅបុកឡំប្រឺតា ខណៈកំពុងបត់ឆ្លងផ្លូវ - BNP

Breaking

Saturday, June 10, 2023

បុរសម្នាក់ បានរងរបួសបែកមុខបែកមាត់ និងម្នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីពួកគេជិះម៉ូតូលឿន ជ្រុលទៅបុកឡំប្រឺតា ខណៈកំពុងបត់ឆ្លងផ្លូវ

ភ្នំពេញ៖  កាលពី យប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣  បុរសម្នាក់បានរងរបួសបែកមុខបែកមាត់និងម្នាក់ទៀតបានរងរបួសស្រាលបន្ទាប់ពីពួកគេជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកឡំប្រឺតាខណៈកំពុងបត់ឆ្លងផ្លូវ   នៅតាមបណ្តោយផ្លូវលេខ៤៣២កែងផ្លូវលេខ១៦៧ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន។ 


មុនពេលកេីតហេតុគេបានឃេីញឡំប្រឺតាមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវបំណងទៅផ្លូវលេខ១៦៧ តែភ្លាមនោះស្រាប់តែមានបុរស២នាក់ជិះម៉ូតូហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1F-1476 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះខាងក្រោយរងរបួសបែកមុខមាត់ ចំណែកម៉ូតូនិងឡំប្រឺតាក៏រងការខូចខាតផងដែរ។ 

សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វេីការសម្របសម្រួលភាគីទាំងសងខាង៕




 

No comments:

Post a Comment

Pages