លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងជំនាញបង្រ្កាបបទល្មើសគ្រឿងញ្ញៀន បញ្ជាផ្ទាល់ចុះធ្វើការ​អនុវត្ដនិង​ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ជាជនបរទេស រួមទាំងវត្ថុតាង គ្រឿងញៀនមួយចំនួនធំនៅប៉ោយប៉ែត!!! - BNP

Breaking

Thursday, May 18, 2023

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងជំនាញបង្រ្កាបបទល្មើសគ្រឿងញ្ញៀន បញ្ជាផ្ទាល់ចុះធ្វើការ​អនុវត្ដនិង​ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ជាជនបរទេស រួមទាំងវត្ថុតាង គ្រឿងញៀនមួយចំនួនធំនៅប៉ោយប៉ែត!!!

បន្ទាយមានជ័យ /នៅថ្ងៃអាទិត្យ ១០រោច ខែពិសាខ  ឆ្នាំថោះ បញ្ចស័ក ព ស ២៥៦៦ ត្រូវនិងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣  វេលាម៉ោង១៦:២០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្ទាប់ពី ទទួលបទបញ្ជារ ពី លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចុះបង្រ្កាបករណីអនុវត្តន៍តាមដីការមួយកន្លែងម្តុំបុរី(ហ្គ្រូដ ឡាក់) ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 


លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអត់ដឹងថា  បន្ទប់ពីចុះដល់គោលដៅ បទល្មើស កម្លាំងផ្នែកព្រហ្មទណ្ឌ បានត្រួតពិនិត្យរកឃើញមានគ្រឿងញៀនមួយចំនួនធំ កម្លាំងក៏បានទាក់ទងមកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹក​នាំដោយ លោក វរសេនីយ៍ទោ កែវ ដូល អធិការទទួលផែនគ្រឿងញៀនក្រុងប៉ោយប៉ែត និងមានការចូលរួមពី លោក ឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការ សម្របសម្រួលផ្ទាល់ពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ 

  

លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបន្តឲ្យដឹងទៀតថា   ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់

១ /ឈ្មោះ ភីអូ ហីសអូតាដៀវ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិសាំងហ្គាពួរ បានត្រួតពិនិត្យរកឃើញវត្ថុតាងរួមមាន ៖ 

១/ថ្នាំកញ្ចប់ពណ៌ទឹកក្រូចមានអក្សរ(ORANGE TANG)សង្ស័យជាសារធាតុញៀនមានចំនួន០៧កញ្ចប់ធំ និង០១កញ្ចប់តូច។ 

២/ថ្នាំកញ្ចប់ពណ៌ទឹកក្រូចមានអក្សរ(NUTRI.C)សង្ស័យជាសារធាតុញៀនមានចំនួន០៥កញ្ចប់ធំ និង១០កញ្ចប់តូច។ 

៣/ថ្នាំកញ្ចប់ពណ៌ទឹកក្រូចមានអក្សរ(TANG MANGGO)សង្ស័យជាសារធាតុញៀនមានចំនួន០៦កញ្ចប់តូច។ 

៤/ថ្នាំកញ្ចបពណ៌ក្រហមមានអក្សរ(POWER)សង្ស័យជាសារធាតុញៀនចំនួន១៩កញ្ចប់តូច។ 

៥/ថ្នាំកញ្ចប់ពណ៌ប៉ៃតងមានអក្សរ(TANG DALaNDAN)សង្ស័យជាសារធាតុញៀនមានចំនួន០៦កញ្ចប់តូច។ 

៦/ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(VERSAGE)សង្ស័យជាសារធាតុញៀនមានចំនួន០៤កញ្ចប់។ 

៧/ថ្នាំកញកញ្ចប់ពណ៌ ស លាយផ្កាឈូកមានអក្សរ(HAPPY FRUITS)សង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់តូច។ 

៨/ថ្នាំកញ្ចប់ពណ៌ស្វាយមានអក្សរ(GAME.ON)សង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់តូច។ 

៩/ថ្នាំកញ្ចប់ពណ៌ស្វាយមានអក្សរ(BOMI)សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច។ 

១០/ថ្នាំគ្រាប់ពណ៌ទឹកក្រូច សង្ស័យជាសារធាតុញៀនចំនួន៥១គ្រាប់។ 

១១/ថ្នាំគ្រាប់ពណ៌ស្វាយ មានអក្សរ(LV)សង្ស័យជាសារធាតុញៀនចំនួន១០គ្រាប់។ 

១២/ថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ មានអក្សរ(LV)សង្ស័យជាសារធាតុញៀនចំនួន០៦គ្រាប់។ 

១៣/ថ្នាំគ្រាប់ពណ៌ក្រហម សង្ស័យជាសារធាតុ ញៀនចំនួន៥០គ្រាប់។ 

១៤/ថ្នាំកញ្ចប់ EXTRA JOSS សង្ស័យជាសារធាតុញៀនចំនួន១១៣កញ្ចប់។ 

១៥ /ម្សៅក្រាម ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០៣ប្រអប់។ 

១៦/ម្សៅម៉ត់ ស ថ្លាចំនួន០២កូនថង់។ 

១៧.ម្សៅក្រាម ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។ 

១៨/កញ្ឆាក្រៀម០១កូនថង់តូច។ 

១៩/ជញ្ជឹងសំរាបថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង។ 

២០ /គំរបដប(កេតតាមីន)មួយចំនួនធំ។ 

២១/កញ្ចប់ថ្នាំពណ៌ក្រហមសំរាប់វេចខ្ចប់មានអក្សរF3 មួយចំនួនធំ។ 

២២/កែវសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

២៣/ដបសំរាប់ប្រើប្រាស់គ្រឿងញៀនមានចំនួន០៧ដប។ 

២៤/ថង់ផ្លាសស្ទិកមួយចំនួន។ 

២៥ /សំបកកញ្ចប់រូប(ទំពាំងបាយជូរ និងរូបVERSAGE)មួយចំនួន។ 

២៦.សារាំងបូមថ្នាំចំនួន០៣។ 

២៧/ដែកកេះចំនួន១០ដើម។ 

២៨/ម៉ាសុីនសំរាប់អ៊ុតកញ្ចប់ថ្នាំញៀនចំនួន០២គ្រឿង។ 

២៩/ឧបករណ៍សំរាប់កឹបក្បាលដប។ 

៣០/ម៉ាសុីនសំរាប់វ៉ៃម្សៅមួយ។ 

៣១/ដបកែវមួយចំនួន។ 

៣២.ម៉ាសុីនក្រឡុក PHILIPSមួយ។ 

៣៣/ឆ្នាំងអគ្គីសនីសំរាប់ផលិតគ្រឿងញៀនចំនួន០២(ពណ៌ផ្ទៃមេឃ និងពណ៌លឿង)។ 

៣៤/ទឹកថ្នាំថ្លាមួយដប។ 

៣៥/ម៉ាសុីនសំរាប់កឹបមាត់ថង់ពណ៌ ស ផ្កាឈូក០១គ្រឿង។ 

៣៦.ចានបុនគ្រឿងញៀនមួយ។ 

៣៧/សំបកដប(កេតតាមីន)មួយចំនួនធំ។ 

៣៨.ក្រដាសអាលុយមីញ៉ូមមួយ។ 

៣៩/ស្ទិកគ័រសំរាប់បិទមួយចំនួនធំ។ 

៤០/ប្រដាប់ក្រដាសផ្កាសស្ទិកមួយ។

សមាសភាពចូលរួមក្នុងការបង្ក្រាបនោះរួមមាន.លោកមេភូមិមិត្តភាព.លោកមេប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត.និងម្ចាស់ផ្ទះ  ។


បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។ 

បច្ចុប្បន្នកម្លាំងនគរបាលជំនាញស្នើរសុំឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនិតិវិធីច្បាប់ ។






 

No comments:

Post a Comment

Pages