សមត្ថកិច្ចឃា.ត់ខ្លួនជនសង្ស័យជាជនបរទេស៣នាក់ ក្នុងប្រតិបត្តិការប.ង្ក្រា .ប ករណី លួ.ចមាន.ស្ថាន.ទម្ងន់.ទោ.ស (គា.ស់.ទូ ATM) ក្នុងទឹកដីខេត្តកណ្តាល - BNP

Breaking

Tuesday, May 16, 2023

សមត្ថកិច្ចឃា.ត់ខ្លួនជនសង្ស័យជាជនបរទេស៣នាក់ ក្នុងប្រតិបត្តិការប.ង្ក្រា .ប ករណី លួ.ចមាន.ស្ថាន.ទម្ងន់.ទោ.ស (គា.ស់.ទូ ATM) ក្នុងទឹកដីខេត្តកណ្តាល

កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការប.ង្ក្រា .ប ករណី លួ.ចមាន.ស្ថាន.ទម្ងន់.ទោ.ស (គា.ស់.ទូ ATM)

កើត.ហេ.តុ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី នៅចំណុចមុខរោងចក្រសាន់បេស ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជន.រ.ង.គ្រោះ ០១ នាក់ (ទទួលបណ្ដឹង ថ្ងៃទី១៣ ឧសភា ២០២៣)

-ឈ្មោះ យ៉ង់ សុីនាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជន.ស.ង្ស័.យទាំង០៣នាក់ ជាជនជាតិប៊ុលហ្គារី ស្នាក់នៅសណ្ឋាគារ La Belle Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ភ្នំពេញ ។

ចំណែកវត្ថុតាងចា.ប់យក មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-6061 ។

២.LAPTOP ០១គ្រឿង ម៉ាក ACER ពណ៌ទឹកប្រាក់។

៣.ទូរស័ព្ទចំនួន ០៣គ្រឿង ម៉ាក IPhone 13 ពណ៌ក្រហម ម៉ាក OPPO ពណ៌ខៀវ និងម៉ាក SAMSUNG ពណ៌ខ្មៅ។

៤.លិខិតឆ្លងដែន ចំនួន ០៣ក្បាល ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE,ឈ្មោះ TZVETANOV NIKOLAY ANDREEV និងឈ្មោះ NIKOLAEV IVELIN DIMITROV។

៥.អត្តសញ្ញាណប័ណ្ណចំនួន០៤ ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ចំនួន ០២សន្លឹង,ឈ្មោះ TZVETANOV NIKOLAY ANDREEV ០១សន្លឹក,ឈ្មោះ NIKOLAEV IVELIN DIMITROV ០១សន្លឹក។

៦.កាតចំនួន ០៦សន្លឹក។

៧.កាបូបដាក់ប្រាក់ចំនួន០៣។

៨.បណ្ណសម្គាល់យានជំនិះ ថតចម្លង ០១សន្លឹក។

៩.រូបថត ៤x៦ ចំនួន១០សន្លឹក។

១០.ដែកតាន់រាងអក្សរ L មុខសំប៉ែតសម្រាប់ឆ្កឹះសោ០១, ដែកសំប៉ែតរាងអក្សរ Z ០១, ដែកលួស ០១សរសៃប្រវែង១០ស.ម កូនកាំបិតរ៉ូត ពណ៌ក្រហម ០១ និងផ្លែកាំ.បិ.តមួយប្រអប់ ស្រោមម៉ាលេត ០១។

១១.កូនសោរចំនួន ០៥កូន។

១២.មួកឆាងចំនួន ០៦ មួក ស្រោមដៃ ០១គូ ម៉ាស ពណ៌លឿង ០១។

សម្ភារបា.ត់.បង់ (គ្មាន) ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣:១០នាទី ជនរងគ្រោះបានទទួលដំណឹងតាមរយៈទូរសព្ទដៃ ពីបុគ្គលិក ដែលបំរើការងារក្នុងធនាគារ អេស៊ីលីដា សាខាឃុំបែកចានថាមានកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្នុងនៅកន្លែងទូ ATM ទីតាំងមុខរោងចក្រសាន់បេស ឃុំពើក មានសភាពស្រអាប់មើលមិនច្បាស់។ 

ភ្លាមនោះជនរងគ្រោះបានបញ្ជាឱ្យបុគ្គលិក ឈ្មោះ ជ័យ ចន្ទរស្មី ចុះទៅពិនិត្យមើលឃើញថាកាមេរ៉ាសុវត្ថិភាព ផ្នែកខាងក្នុងមានគេយកប្រាយពណ៌ស មកបា.ញ់បណ្តាលឱ្យស្រអាប់មើលមិនឃើញ និងមានស្នាមគាស់លើទូ ATM ផ្នែកខាងក្រោយ (មិនបានសម្រេច) បន្ទាប់មកក៏ចា.ប់ផ្តើមឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព។ 

-យោងតាមការឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព ឃើញថានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី ស្រាប់តែឃើញជនសង្ស័យជាជនបរទេសចំនួន ០២នាក់ ភេទប្រុស បានដើរចូលទៅក្នុងកន្លែងទូ ATM ហើយធ្វើសកម្មភាពយកប្រាយបាញ់លើកាមេរ៉ាខាងក្នុង មួយសន្ទុះធំ ក៏ដើរចេញទៅវិញបាត់ទៅ។ 

ក្រោយពីឆែកកាមេរ៉ារួច ជនរងគ្រោះបានរាយការណ៍ទៅផ្នែកជំនាញស្រុក និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ពើក ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលជុំវិញកន្លែងកើតហេតុ និងទទួលពាក្យបណ្ដឹងពីជនរង.គ្រោះ។ 

លុះដល់វេលាម៉ោង២២:២០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពើក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចេញល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែឃើញជនសង្ស័យទាំង ០៣នាក់ ជិះរថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-6061 បើកបរដោយជនបរទេសម្នាក់ មកចតនៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងលិចផ្សារអង្គស្នួលបន្តិច រួចជនស.ង្ស័យជាជនបរទេស ០២នាក់ បានចុះដើរសំដៅទៅកន្លែងទូATM ដោយមានការសង្ស័.យកម្លាំងសមត្ថកិច្ចបាន ធ្វើការនាំខ្លួនជនសង្ស័យទាំង០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក និងពិនិត្យផ្ទៀងផ្ទាត់ភិនភាគជាមួយកាមេរ៉ាសុវត្ថិភាព គឺជាជន.សង្ស័.យដែលបានធ្វើសកម្មភាពយកប្រាយបាញ់កាមេរ៉ានិងគាស់ទូរATM ។ 

-តាមចម្លើយសារភាពជន.សង្ស័.យឈ្មោះ TSVETKOV ALEKSANDAR GEORGIVE បានសារភាពថានៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ខ្លួនបានជិះរថយន្ដជាមួយ បក្ខពួកជាមួយឈ្មោះ NIKOLAEV IVELIN DIMITROV និងឈ្មោះ TZVETANOV NIKOLAY ANDREEV។ 

-ដោយបក្ខពួកខ្លួនឈ្មោះ TZVETANOV NIKOLAY ANDREEV បានប្រាប់ខ្លួនថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងមិនចាំ ឈ្មោះ TZVETANOV NIKOLAY ANDREEV ឈ្មោះ NIKOLAEV IVELIN DIMITROV បានចូលទៅក្នុងទូ ATM មួយកន្លែងហើយបានបាញ់ស៊ូប្រាយដាក់កាមេរ៉ាសុវត្ថិភាព និងគាស់ទូ ATM នោះមែន ដោយសារពួកគាត់ស្រវឹងស្រា។ 

បញ្ជាក់ ចំពោះទូ ATM នោះមានទីតាំងនៅកន្លែងដែលសមត្ថកិច្ចឃាត់ខ្លួនពួកខ្លួននោះ។

រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០៥ នាទី សមត្ថកិច្ចពាក់ព័ន្ធបានចូលឆែកឆេរទីតាំងជនសង្ស័យស្នាក់នៅក្នុងសណ្ឋាគារ La Belle Resident Hotel ជាន់ទី២ បន្ទប់លេខ២០២ ដោយដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម

១.ទូរសព្ទ ០១គ្រឿង ម៉ាក IPhone 7plus ពណ៌ផ្កាឈូក។

២.ស្រា Gin កន្លះដប។

៣.ខ្សែសាក Laptop ០១ខ្សែ។

៤.អត្តសញ្ញាណប័ណ្ណ ០១សន្លឹក។

៥.ស្រោមដៃផ្លាស់ស្ទិច ០១ថង់។

៦.សំលៀកបំពាក់ ០១វ៉ាលី និងកាបូបស្ពាយខាងក្រោយ ០១។

ចំពោះករណីនេះកម្លាំងផ្នែកជំនាញស្រុក កំពុងកសាងសំណុំរឿងបន្តនីតិវិធី៕ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល










 

No comments:

Post a Comment

Pages