អបអរសាទរពិធីសំណេះសំណាល និងចែកចាយចង្រ្កានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន៤៦៦គ្រួសារ - BNP

Breaking

Monday, May 15, 2023

អបអរសាទរពិធីសំណេះសំណាល និងចែកចាយចង្រ្កានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន៤៦៦គ្រួសារ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២៣ អបអរសាទរពិធីសំណេះសំណាល និងចែកចាយចង្រ្កានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន៤៦៦គ្រួសារមកពី២ឃុំ (ភ្នំតូច និងឃុំពាំល្វា) ក្នុងស្រុក/ក្រុង សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ


ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា ឯកឧត្តម ទិត្យ វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ សមាសភាពចូលរួមមានឯកឧត្តម អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោកជំទាវព្រះរាជអជ្ញាសាលាដំបូងខេត្ត លោកជំទាវទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកជំទាវសមាជិកអចិន្រ្តៃបក្សខេត្ត លោកអភិបាលស្រុក និងឯកឧត្តមលោកជំទាវ ជាក្រុមការងារចុះជួយឃុំភ្នំតូច លោក លោកស្រីថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ អាជីវករ សប្បុរសជន ក្រុមការងារថ្នាក់ឃុំភ្នំតូច ឃុំពាំល្វា ព្រមទាំងប្រធានភូមិ ឃុំ ប្រជាពលរដ្ឋសរុបប្រមាណជា ៦០០នាក់។


គួរបញ្ជាក់ផងដែរថាបន្ទាប់ពីសំណេះសំណាលរួចលោកជំទាវបានប្រគល់ចង្រ្កាន១/គ្រួសារ ជូនលិខិតសរសើរ និងបាច់ផ្កាផងដែរ ពិធីនេះប្រារព្ធធ្វើនៅវត្តអង្គតាឯក ភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ៕ 





 

No comments:

Post a Comment

Pages