ឧកញ៉ា ស្រី ចាន់ថន ប្រកាសថា បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវីឡាមួយ ឡានមួយ និងថវិកាបន្ថែម ប្រចាំរយពេល១០ឆ្នាំ - BNP

Breaking

Friday, February 3, 2023

ឧកញ៉ា ស្រី ចាន់ថន ប្រកាសថា បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវីឡាមួយ ឡានមួយ និងថវិកាបន្ថែម ប្រចាំរយពេល១០ឆ្នាំ

ភ្នំពេញ :  លោក ប៊ូខាវ អ្នកប្រដាល់ថៃ មានលុយវាល់លានដុល្លារ បន្ទាប់ពីបាន ឮដំណឹង  និងបានឃេីញការផ្សព្វផ្សាយរបស់សារព័ត៌មានកីឡារបស់កម្ពុជាយើងពីការដែលមានឧកញ៉ា ហ៊ាន ចំណាយទ្រព្យសម្បត្តិមហាសាល ដោយនិយាយថាបេីមានកីឡាករគុនខ្មែរ Kun Khmer ណាម្នាក់វាយឈ្នះ នឹងអោយ ផ្ទះវីឡា លុយ ឡាន នោះពេលនេះគេបានស៊ែរហេីយផុសក្នុងបណ្ដាញសង្គមដោយឆ្លើយតបថា៖ «សូមមេត្តាប្រោសប្រណីផង »។

សូមបញ្ជាក់ថា  ប៊ូខាវ  កើតនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ១៩៨២ នៅខេត្តស៊ូរីន។ ចាប់ផ្តើមអាជីពនៅប្រទេសថៃនៅស្រុកសំរោងថ្ម គាត់បានចូលរួមក្នុងជំរុំប្រដាល់នៅអាយុ ១៥ ឆ្នាំ។ ក្លាយជាអ្នកប្រដាល់កំពូលរបស់ថៃ លោកធ្លាប់ថា, មិនវាយជាមួយខ្មែរទេ ខណៈលោក មានសាច់ឈាមជាជនជាតិខ្មែរដែរ ប៉ុន្តែថ្ងៃនេះលោក ប៊ូខាវ ប្តូរឥរិយាបថ ១៨០អង្សារសេ ថាគាត់ជាជនជាតិគួយ។ 

សូមបញ្ជាក់ថា  ឧកញ៉ា ស្រី ចាន់ថន ប្រកាសថា បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវីឡាមួយឡានមួយ និងថវិការបន្ថែមប្រចាំរយ:ពេល១០ឆ្នាំ។ 

នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឧកញ៉ា ស្រី ចាន់ថន បានសរសេរថា ជាសំដីចេញពីមាត់ប៊ូខាវ…មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ… ក្នុងនាមខ្ញុំបាទជាអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ។ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវីឡាមួយឡានមួយ និងថវិកាបន្ថែមប្រចាំរយ:ពេល១០ឆ្នាំ ។ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមាតុភូមិរបស់យើង I love Cambodia  ។ 

អ្នកលេង facebook គណនីឈ្មោះ អ៊ុក ពិសិដ្ឋ បានបង្ហោះថា, សូមហ្វេនកម្ពុជាឈប់រំលឹកពីកីឡាករម្នាក់នេះ គាត់ធំធាត់នៅប្រទេសថៃ គាត់កើតនៅប្រទេសថៃ ហើយគាត់មានបានក៏នៅក្នុងប្រទេសថៃ កាតព្វកិច្ចរបស់គាត់គឺតបស្នង និងការពារប្រទេសរបស់គាត់ គ្មានអ្វីចម្លែកទេ។

កាលណាយើងរំលឹកអំពីគាត់ច្រើន ហាក់ឲ្យតម្លៃគាត់ខ្លាំង ធ្វើឲ្យគាត់កាន់តែមើលងាយគុនខ្មែរកាន់តែខ្លាំងដែរ។ ថ្មីៗនេះគាត់បញ្ចេញអកប្បកិរិយាមិនល្អចំពោះគុនខ្មែរ ខ្ញុំមើលទៅក៏ឈឺចាប់ តែក៏មិនខឹងគាត់ ព្រោះក្នុងនាមពលរដ្ឋនៃប្រទេសមួយ ត្រូវតែថែរក្សាសមិទ្ធិផលប្រទេសនោះ។ សូមឈប់នឹកអំពីគាត់ទៅ ហើយមិនបាច់ទាមទារថា គាត់ជាសាច់ជាឈាមខ្មែរទេ!!!

ដោយឡែក នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha និយាយថា៖  ការវែកញែកឬឈ្លោះប្រកែកគ្នាលើកីឡា Muay Thai ឬ Kun-Khmer គឺជារឿងគ្មានន័យ! នេះបើយោងតាម ប្រភព៖ Bangkok Post ខណៈលោកនាយករដ្ឋមន្ត្រី បានអញ្ជើញទៅចូលរួមជាអធិបតី នៅវិមានរដ្ឋាភិបាល ដែលរៀបចំឡើងដោយ ក្រសួងវប្បធម៌ថៃ ជុំវិញករណី ការប្រកួតកីឡា ។

សូមរម្លឹកថា, និយមន័យនៃពាក្យថាកីឡា គឺជាការប្រកួតប្រជែង ដោយប្រើបច្ចេកទេស កម្លាំងកាយ និងកម្លាំងប្រាជ្ញាដើម្បីទទួលបានជោគជ័យ។ វចនានុក្រមរបស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យ ពាក្យនេះ ថាជាការលេងល្បែងកម្សាន្ដផ្សេងៗ។ សកម្មភាពនៃកីឡា មានអត្ថន័យច្រើន និងធំធេងជាងនេះ ដោយតាមរយៈសកម្មភាពកីឡា បានចង់ចំណងមិត្តភាព រវាងសង្គមមួយទៅសង្គមមួយ ប្រទេសមួយទៅប្រទេសមួយទៀត កាន់តែរឹងមាំ។ ដូច្នេះគប្បីយើងធ្វើល្អៗជាមួយគ្នា ដោយគ្មានប្រកាន់ពូជ សាសន៍ ពណ៌សម្បុរ មិត្តភាពជាចម្បង ៕



 

No comments:

Post a Comment

Pages