មិនស្មានថា តារាសម្តែងជើងចាស់ និងជាមន្រ្តីរាជការផង ធ្លាក់ខ្លួនបែបនេះសោះ - BNP

Breaking

Wednesday, February 15, 2023

មិនស្មានថា តារាសម្តែងជើងចាស់ និងជាមន្រ្តីរាជការផង ធ្លាក់ខ្លួនបែបនេះសោះ

ភ្នំពេញ :  នេះសារបង្ហោះរបស់លោក អុឹម ជីវ៉ា លើ facebook របស់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមរយៈនៃការបង្ហោះនេះ លោក អុឹម ជីវ៉ា បានរៀបរាប់ថា, វាជារឿងចៃដន្យណាស់ស្របពេលដែលអ្នកម្តាយជំទាវ ហ៊ុន សុីណាត បានដឹកនាំក្រុមការងារទៅចុះចែកអំណោយនិងកាត់ខ្សែបូនៅខេត្តរតនៈគីរី ហើយក៏ឈាងចូលខេត្តមណ្ឌលគីរីស្រាប់តែ បានជួប តារាសម្តែងជើងចាស់ ក្នុងរូបភាពស្គមស្គាំង ហើយមកនិយាយប្រាប់ អ្នកម្តាយជំទាវ ហ៊ុន សុីណាត អោយជួយឧបត្ថម្ភគាត់ផង គាត់កំពុងខ្វះខាត ត្រូវការជំនួយ ដើម្បីព្យាបាលជំងឺរបស់គាត់ ព្រោះគាត់មានជំងឺបេះដូង ។

លោកបន្តថា, ហើយគាត់ក៏បានប្រាប់ថាកន្លងមកក៏មានសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនមកជួយម្តងហើយ តែដោយសាជំងឺវាធ្ងន់គឺទប់ទល់មិមជាប់ទេ ដូចនេះ ថ្ងៃនេះបានជួបលោកជំទាវ ហ៊ុន សុីណាត ហើយក៏សុំអោយលោកជំទាវ ហ៊ុន សុីណាត និងសប្បុរសជនជួយផង ។

លោកបន្តថា, ដោយមើលឃើញពីភាពលំបាកបែបនេះ លោកជំទាវ ចិត្តបុណ្យ ហ៊ុន សុីណាត ក៏បាន ជូនជាថវិការមួយចំនួន ដើម្បីជូនដល់លោកគ្រូ គន់ តារាវណ្ណ ដើម្បីយកទៅដោះទាល់មួយគ្រា ។

លោក អុឹម ជីវ៉ា បានលើក សូមបញ្ជាក់ផងដែរថា តារាសម្តែង លោក គ្រូ គន់តារាវណ្ណជាតារាសម្តែងជើងចាស់មួយរូបដែលមានទេពកោសល្យ ហើយក៏ជាមន្រ្តីរាជាការមួយរូបផងដែរ តែដោយសារជមងឺក្នុងខ្លួនច្រើនពេកទើបធ្វើតារាសម្តែងជើងចាស់រូបនេះ បាត់បង់សមត្ថភាពក្នុងការសម្តែងនិងបំពេញការងារ ៕




 

No comments:

Post a Comment

Pages